សមត្ថកិច្ចនគរបាលបានឃាត់ជនសង្ស័យចំនួន៣ នាក់ ករណីហិង្សាដោយចេតនា នៅសួនកំសាន្តខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ

ខេត្តតាកែវ : ដោយមានការចង្អុលចង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង១២:០០ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៣ នាក់ ករណីហិង្សាដោយចេតនា កើតឡើងនៅត្រង់ចំណុចសួនកំសាន្ត ខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

 គួរឲ្យដឹងថា នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង១៨:៣០នាទី មានករណីហិង្សាដោយចេតនា កើតឡើងនៅត្រង់ចំណុចសួនកំសាន្ត ខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ៣នាក់ មានឈ្មោះដូចខាងក្រោម៖

១/.ឈ្មោះ សុស ណង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

២/ឈ្មោះ ពី ពន្លឺ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

៣/ឈ្មោះ ឆុង វណ្ណណយ ភេទប្រុស អាយុ ២១ឆ្នាំ (ជនដៃដល់) មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពួនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះពីរនាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនរងគ្រោះដែលមានឈ្មោះ : 

១/ឈ្មោះ ហ៊ីង វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិដក់ពះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បណ្ដាលឲ្យរងរបួសត្រង់ម្រាមដៃនាង ចំនួន ១កន្លែង។

២/ឈ្មោះ មើល ថា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកល្អាងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលរងរបួសត្រង់កែងដៃចំហៀងខាងឆ្វេង ចំនួន ១កន្លែង ប្រវែង ៧សង់ទីម៉ែត្រ ដេរចំនួន ៦ថ្នេរ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សា គឺបណ្តាលមកពីគំនុំ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនិងវត្ថុតាង កម្លាំងកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕