ភ្នំពេញ : នៅល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់អោយដឹងថា កងរាជ អាវុធហត្ថ សូមធ្វើសេច ក្តីប្រកាសព័ត៌មាន ជូនសាធារណជន និងអ្នក សារព័ត៌មាន ជ្រាប ៖ អំពីការបើកការស៊ើប អង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត ក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេង ស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្ដាលឱ្យរងរបួស ពេលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

អ្នកនាំ ពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ 

លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផងដែរ។

កន្លងទៅ កងរាជ អាវុធហត្ថ បានដាក់ ចេញនូវទិសស្លោក “ ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប ” ជាមួយ គ្នានោះដែរ ក្រោមការ គ្រប់គ្រង ដឹកនាំ បញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់ ។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប ។

សូមបញ្ជាក់ផងដែរថា, ករណីនេះបានកើតហេតុកាលពីយប់់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី ១២ឆ្នាំដូចគ្នា ក្មេងស្រីរងគ្រោះទាំងពីរនាក់នេះត្រូវជាបងប្អូនជីដូនមួយ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបំរើនៅផ្ទះលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ។ 

ដើមហេតុដោយសារកូនស្រីលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ជេរកូនឈ្នួលបម្រើខ្លាំងពេក កុមាររងគ្រោះក៏ខឹងចាប់ឆ្កែម្ចាស់ផ្ទះយកទៅជ្រលក់ទឹក ចៃដន្យកូនឆ្កែនោះក៏ងាប់ ទើបលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ខឹងប្រើហិង្សា យកជើងជាន់ ក និងអោយមន្ត្រីរបស់ខ្លួន ទះបីកំផ្លៀង និងបង្ខំអោយសុីអាចម៍ឆ្កែ, សំពះថ្នូឆ្កែ ។ 

នេះបើតាមការបញ្ជាក់របស់ក្មេងស្រីរងគ្រោះ ក៏ដូចជាម្ដាយរបស់ខ្លួន ។ស្ត្រី ឈ្មោះ ពិន តុប ៣៦ ត្រូវជាម្តាយ ពិសីឈ្មោះ ឈិន សុខឃឿន  អាយុ៣៥ឆ្នាំ ម្តាយនាងធារ៉ា បានរៀបរាប់ប្រាប់សមត្ថកិច្ចក៏ដូចជាអង្គការមួយចំនួននៅក្នុងមន្ទីរពេទ្យថា, ខ្លួនមានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីដឹងថា,លោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ បានប្រើអំពើហិង្សាមកលើកូនរបស់ខ្លួន និងបង្ខំឲ្យស៊ីអាចម៍ឆ្កែ  ។

រួចហើយមេប៉េអឹមក៏ឲ្យខ្លួននឹងប្ដីរួម  ជាមួយកូនចំនួន សរុប ៦នាក់ មកផ្តិតមេដៃនៅកន្លែងធ្វើការរបស់គាត់ បង្ខំឲ្យបង់សងប្រាក់ក្នុងមួយខែ១០០ដុលារ រយះពេល៣ឆ្នាំ បើមិនព្រមផ្តិតមេដៃឬអនុវត្តតាមទេត្រូវចាប់កូនដាក់គុក។ 

សូមជម្រាបជូនផងដែរថា,រឿងហិង្សានេះ អាចឮដល់លោកនាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាឲ្យមានចំណាត់ការ ទើបលោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ភិតភ័យ រូបវិធីអង្វរខាងឪពុកម្ដាយកុមាររងគ្រោះ តាមរយៈការសុំទោសដោយផ្ទាល់  ប៉ុន្តែឪពុកម្ដាយកុមាររងគ្រោះមិនព្រមទទួល ដោយគាត់បានបញ្ជាក់ថា, រឿងនេះទុកអោយច្បាប់ជាអ្នកសំរេច៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕