សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសម្នាក់បានប្រើហិង្សាទៅលើយាយបង្កើតរបស់ខ្លួននៅភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ
សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសម្នាក់បានប្រើហិង្សាទៅលើយាយបង្កើតរបស់ខ្លួននៅភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ខេត្តតាកែវ : នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី ដោយយោងទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលឃុំសឹង្ហ បានចុះទៅឃាត់ខ្លួនបុរសម្នាក់ ដែលបានប្រើអំពើហិង្សាទៅលើយាយបង្កើតរបស់ខ្លួន យកមកប៉ុស្តិ៍នគរបាលដើម្បីធ្វើកិច្ចសន្យាអប់រំ កុំឲ្យប្រើអំពើហិង្សាទៅលើយាយរបស់ខ្លួន។ តាមអ្នកស្រុកបានឲ្យដឹងថា ជនល្មើសដែលប្រើអំពើហិង្សាទៅលើនាយាយបង្កើតរបស់ខ្លួនមានឈ្មោះ ឃី សារ៉េត…