Author: rmnasia

អ្នកទោសចំនួនបាន៧នាក់ ហែកគុកដោយជោគជ័យ! ហែកគុកដូចចិនហុងកុង តើអ្នកយាមទៅណាអស់ ??? ហែកគុកនៅខេត្តស្ទឹងត្រែង

អ្នកទោសចំនួនបាន៧នាក់ ហែកគុកដោយជោគជ័យ! ហែកគុកដូចចិនហុងកុង តើអ្នកយាមទៅណាអស់ ??? ហែកគុកនៅខេត្តស្ទឹងត្រែង  ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែងដាក់កម្លាំងជាច្រើនស្ថាប័នតាមចាប់អ្នកទោសចំនួន៧នាក់ដែលរត់ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ២០២១។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមេខ្លោងជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុងរួចបន្តយកត្រសេះនិងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។គណៈមន្ត្រីពន្ធនាគារយាមការពារឃើញក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដេញចាប់តែចាប់ពុំបានបង្កឲ្យមានការភ្ញាក់ផ្អើល។ សមត្ថកិច្ចបានឲ្យដឹងទៀតថាអ្នកទោសទាំងនោះបានជាប់ចោទពីបទជួញដូរគ្រឿងញៀននិងករណីផ្សេងទៀតភាគជនជាតិឡាវនិងខ្មែរ។ ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស។កម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់មកវិញ ៕

ផ្សារធំកណ្ដាលក្រុងដាក់តូបលក់ទំនិញលើថ្នល់នាំឲ្យស្ទះចរាចរណ៍

ផ្សារធំកណ្ដាលក្រុងដាក់តូបលក់ទំនិញលើថ្នល់នាំឲ្យស្ទះចរាចរណ៍ ក្រុងបាត់ដំបង : ផ្លូវថ្នល់ខាងជើងឈៀងខាងលិចផ្សារណាត់ឬផ្សារក្រោមឬផ្សារធំក្រុងបាត់ដំបងដែលជាផ្សារមានវ័យចំណាស់ជាងគេត្រូវបានអាជីវករលក់ផ្លែឈើនិងលក់គ្រឿងសមុទ្រមួយចំនួនដាក់គ្រែលក់លើផ្លូវថ្នល់តែម្ដង ធ្វើឱ្យចរាចរណ៍នៅទីនោះស្ទះស្ទើររាល់ថ្ងៃ។សូមជម្រាបថាគេមិនមែនដាក់លក់លើកខឿនថ្នល់ទេគឺលើថ្នល់តែម្ដងហេតុធ្វើឱ្យផ្លូវថ្នល់កសាងពីជំនាន់បារាំងដែលមានទំហំតូចចង្អៀតស្រាប់កាន់តែពិបាកធ្វើដំណើរថែមទៀត។ បើសិនជាយើងធ្វើដំណើរកាត់ទីនោះត្រូវធ្វើដំណើរយឺតព្រោះផ្លូវចង្អៀតហើយត្រូវទ្រាំនិងក្លិនស្អុយរបស់គ្រឿងសមុទ្រជះមកប៉ះច្រមុះស្ទើរទ្រាំមិនបាន។ ទាក់ទិននឹងករណីនេះលោកផេងសិទ្ធីអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងបានបកស្រាយប្រាប់អ្នកយកព័ត៌មានយើងថា លោកក៏បានឃើញដែរនូវបញ្ហានេះ លោកនឹងរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អក្នុងពេលឆាប់ៗនេះ។ លោកអភិបាលក្រុងបានឲ្យដឹងទៀតថាពេលនេះដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្តបាត់ដំបងឲ្យរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារនានាក្នុងក្រុង លោកបាននិងកំពុងតែរៀបចំសណ្ដាប់ធ្នាប់នៅផ្សារបឹងឈូក ចប់ការងារពីផ្សារបឹងឈូករួចហើយក្រុមការងាររបស់លោកនឹងមករៀបចំនៅផ្សារណាត់នេះម្ដង។ មូលហេតុដែលនាំឲ្យមានអាជីវករផ្សារណាត់ដាក់តូបលក់លើថ្នល់បែបនេះព្រោះកាលសម័យកូវីដកំពុងរាតត្បាតខ្លាំងយើងបានឱ្យពួកគាត់ចេញមកលក់ខាងក្រៅ ប៉ុន្តែឥឡូវនេះក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដោយបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ការពារជូនប្រជាពលរដ្ឋយើងបានស្ទើរគ្រប់គ្នាអស់ហើយផងនិងវិធានការល្អរបស់សុខាភិបាលគឺ ៣កុំ៣ការពារផងធ្វើឱ្យស្ថានការណ៍កូវីត 19 បានធូរស្រាលជាងមុនច្រើនហើយប៉ុន្តែអាជីវករទាំងអស់នោះមិនព្រមចូលមកលក់នៅខាងក្នុងវិញទេគឺគាត់នៅតែដាក់លក់លើថ្នល់ដដែលដូច្នេះរដ្ឋបាលសាលាក្រុងនឹងមានវិធានការណែនាំពួកគាត់ដើម្បីរៀបចំសណ្ដាប់ធ្នាប់ឲ្យបានប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខនេះ។ លោកអភិបាលក្រុងមានប្រសាសន៍ទៀតថាកន្លងមកខាងគណៈកម្មការផ្សារធ្លាប់បានដេញពួកគាត់ឲ្យចូលទៅលក់នៅខាងក្នុងវិញដែរតែពួកគាត់មិនព្រមហើយថែមទាំងជះចោលទំនិញដែលពួកគាត់គាត់កំពុងដាក់លក់ទៅលើថ្នល់ទៀតផង រូបភាពនេះត្រូវបានគេថតហើយនិយាយថាគណៈកម្មការផ្សារនិងអាជ្ញាធរធ្វើបាបអាជីវករទៀតផង។ សង្ឃឹមថាវិធានការសណ្ដាប់ធ្នាប់របស់រដ្ឋសាលាក្រុងនឹងទទួលបានជោគជ័យដើម្បីសុវត្ថិភាពចរាចរណ៍ផងនិងដើម្បីសោភ័ណភាពទីក្រុងស្អាតផង។…

សមត្ថកិច្ចនគរបាលឃាត់ខ្លួន មនុស្ស០៥នាក់ ក្នុងករណីគ្រឿងញៀន នៅភូមិត្រពាំងសេះ

សមត្ថកិច្ចនគរបាលឃាត់ខ្លួន មនុស្ស០៥នាក់ ក្នុងករណីគ្រឿងញៀន នៅភូមិត្រពាំងសេះ ក្រុងសៀមរាប :  នៅថ្ងៃសៅរ៍​ ៦កើត  ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់គោកចក​ ចូលរួមសហការណ៍ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន…

អធិការដ្ឋានគរបាលខណ្ឌសែនសុខ បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់

អធិការដ្ឋានគរបាលខណ្ឌសែនសុខ បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ ភ្នំពេញ : នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង១៧ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់  ករណីលួចមានស្ថានទម្ងន់ទោស(ប្រើជើងធាក់ផ្តួលយកម៉ូតូ) នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធៈតេលា ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី០៥-១១-២០២១…

អគ្គិភ័យឆាបឆេះផ្ទះស្តុកទុកស​ម្ភារៈលក់ដូរ​ មួយកន្លែង​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ

អគ្គិភ័យឆាបឆេះផ្ទះស្តុកទុកស​ម្ភារៈលក់ដូរ​ មួយកន្លែង​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ : ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ១៦០A ផ្លូវ៧​ ភូមិរកា​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។  យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​…

នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ នៃរដ្ឋសភា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ នៃរដ្ឋសភា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព…

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យមនុស្ស៣ នាក់ របូសធ្ងន់ ក្នុងនោះមានកូនង៉ាម្នាក់អាយុទើបតែ៧ខែ នៅភូមិសូរិយា ស្រុកអូរជ្រៅ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យមនុស្ស៣ នាក់ របូសធ្ងន់ ក្នុងនោះមានកូនង៉ាម្នាក់អាយុទើបតែ៧ខែ នៅភូមិសូរិយា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ : នៅម៉ោង១៦ រសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…

សមត្ថកិច្ច​ថៃ​បង្ក្រាបបានទីតាំងផលិតប្រាក់ដុល្លារក្លែងក្លាយដែលកំពុងធ្វើចរាចរណ៍នៅលើទីផ្សាររាប់លានដុល្លារ

សមត្ថកិច្ច​ថៃ​បង្ក្រាបបានទីតាំងផលិតប្រាក់ដុល្លារក្លែងក្លាយដែលកំពុងធ្វើចរាចរណ៍នៅលើទីផ្សាររាប់លានដុល្លារ អន្តរជាតិ​: RMN News >November 4, 2021 ប្រទេសថៃ ៖ ពិតជាមិនធម្មតាមែន! ប្រាក់ដុល្លារក្លែងក្លាយប្រមាណជិត៣លានដុល្លាររួមជាមួយម៉ាសុីនផលិតចំនួន៣គ្រឿងត្រូវបានកម្លាំងសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃថៃចុះបង្ក្រាបខណៈដែលក្រុមជនសង្ស័យកំពុងធ្វើការឡាយបង្ហោះលក់តាមរយៈអនឡាញ។ កិច្ចប្រតិបត្តិការនៃការចរចាទិញប្រាក់ដុល្លារតាមរយៈអនឡាញឈានរហូតដល់ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នៅក្នុងផ្ទះជួលមួយកន្លែង ក្នុងខេត្តណាខនប៉ាធុំ ដោយនៅទីនោះមានម៉ាសុីនសម្រាប់ព្រីន និងផលិតប្រាក់ដុល្លារក្លែងក្លាយចំនួន៣គ្រឿងរួមជាមួយនឹងប្រាក់ដុល្លារជាច្រើនដុំនិងប្រាក់ដុល្លារដែលកំពុងហាលសម្ងួត ជាប្រភេទក្រដាសប្រាក់១០០ដុល្លារទាំងអស់ ។…

ជ្រូកក្លាស្សេចំនួន ១៦០ក្បាលត្រូវបានសមត្ថកិច្ចយកទៅដុតកំទេចចោល

ជ្រូកក្លាស្សេចំនួន ១៦០ក្បាលត្រូវបានសមត្ថកិច្ចយកទៅដុតកំទេចចោល ខេត្តបន្ទាយមានជ័យ : ជ្រូកក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត១គ្រឿង តាមច្រករបៀងចេញពីប្រទេសថៃត្រូវ ក្រុមអន្តរាគមន៌បង្ក្រាបបទល្មើស (កបប)សហការជាមួយនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់ចាប់បាននៅវេលាម៉ោង២៣យប់ ថ្ងៃទី ៣ខែវិច្ឆិកា  ឆ្នាំ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា នៅយប់នោះកំលាំងបានចេញស្ទាក់បាប់បានរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៍សំបកឳឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៍ ភូមិខ្លែងពណ៍…

សមត្ថកិច្ចចុះពិនិត្យនិងដក​ហូតទំនិញខូច​គុណភាព​ ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ តាម​បណ្ដា​គេហដ្ឋាន​ និង​ម៉ាតលក់ទំនិញបាន ១០៩,៥២៧គីឡូ​ក្រាម​

សមត្ថកិច្ចចុះពិនិត្យនិងដក​ហូតទំនិញខូច​គុណភាព​ ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ តាម​បណ្ដា​គេហដ្ឋាន​ និង​ម៉ាតលក់ទំនិញបាន ១០៩,៥២៧គីឡូ​ក្រាម​ ខេត្តបន្ទាយមានជ័យ : នៅព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ចិកា​​ ឆ្នាំ​២០២១​ នេះ មន្ត្រី​សាខា​ ក.ប.ប.​ ខេត្ត​បន្ទាយមានជ័យ​ សហការជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះពិនិត្យនិងដក​ហូត​ទំនិញខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ តាម​បណ្ដា​គេហដ្ឋាន​ និង​ម៉ាត​លក់​ទំនិញ​ ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណបាន១០៩.៥២៧គីឡូ​ក្រាម​។ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បានប្រាប់អ្នកយកព័ត៍មានយើងឲ្យដឹងថាការចុះពិនិត្យនិងដក​ហូត​ទំនិញខូច​គុណភាព​…

You missed