គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យមនុស្ស៣ នាក់ របូសធ្ងន់ ក្នុងនោះមានកូនង៉ាម្នាក់អាយុទើបតែ៧ខែ នៅភូមិសូរិយា ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ : នៅម៉ោង១៦ រសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីម៉ូតូយ៉ាម៉ាហាបុកនិងម៉ូតូវេវ ពេញទំហឹងបណ្តាលឲ្យអ្នកបើកទាំងសងខាង ថែមទាំង ទារកអាយុ៧ខែ១នាក់ទៀតរបួសធ្ងន់ ។ 

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាវេវ គ្មានស្លាកលេខពណ៌ខ្មៅអ្នកបើកមាន ឈ្មោះ នួន នុយ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិ សូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ  ខេត្តបន្ទាយមានជ័យ អ្នកបើកបរមានពរចៅនៅនឹងដៃ បម្រុងបើកឆ្លងផ្លូវ មិនបានប្រយ័ត្ន ស្របពេលនោះមានម៉ូតូធំ១គ្រឿងម៉ាកយ៉ាម៉ាហា ពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ 1R 8493បើកបរដោយ ឈ្មោះ ឈឹម ចន្ថា  ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ  បើកក្នុងល្បឿនលឿនលុះជិៈ មកដល់កន្លែងកើតហេតុស្រាប់តែបុកម៉ូតូវេវពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំង៣នាក់។

ក្រោយពីកើតហេតុហើយអ្នករងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ។

ចំណែកម៉ូតូទាំង២គ្រឿងនគរបាលយកទៅរក្សាទុកនៅអធិការនគរបាល ស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕   ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕