ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងបញ្រ្ចាស់ទិស ហើយថែមទាំងគំរាមដកស័ក្តិរួចរកវាយមកលើសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក
![](http://rmn.asia/wp-content/uploads/2021/11/B3BA7B4F-BE83-4A3A-8BFA-825071BD93F9.jpeg)
ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើង កាលពីវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហើយឥឡូវនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបទបញ្ជារបស់សន្តិបណ្ឌិត នេត សាវឿន និងឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។
បុរសម្នាក់ជាសន្ដិសុខឯកជន ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
មាត្រា ៧៣ ការរំលោភលើរូបកាយ កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ច ត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។N7
![](http://rmn.asia/wp-content/uploads/2021/11/B3945664-E2E9-4479-85CD-505762AFBC74.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/5DD63C9B-9F0D-437B-950C-787F0FDAAC47.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/8FA0A4F5-4524-4D1C-9E7E-62C392A9B29C.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/A514652F-5CE3-4DA7-BE99-7EFEAB6F91D7.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/524EA432-6A1E-4B53-872B-43E700B23F1F.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/2DD71A9B-5796-4434-9113-C23DB6703816.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/7DA182FF-2756-4FD5-9682-F63B75CABDAD.jpeg)