កំណាត់ផ្លូវដ៏សែនពិបាកនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតនឹងអភិវឌ្ឍន៍នារដូវប្រាំង

ក្រុងប៉ោយប៉ែត : កំណាត់ផ្លូវមួយខ្សែដែលគេតែងនិយមហៅថាផ្លូវZOAនៅក្នុងភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែតដែលបច្ចុប្បន្នប្រៀបដូចជាផ្លូវទៅឋាននរកនោះនឹងមានការអភិវឌ្ឍជាតិក្នុងពេលឆាប់ៗនេះគឺនៅក្រោយពេលផុតរដូវវស្សា។

ព័ត៌មានទាក់ទងនឹងផ្លូវនេះនៅរសៀលថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ 2021 លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានយើងថា : 

 ផ្លូវមួយខ្សែនេះដំបូងតាមការសម្របសម្រួលរវាងអាជ្ញាធរនិងប្រជាពលរដ្ឋគម្រោងគឺចាក់បេតុងដែលជាថវិកាចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់។ដំបូងបានចាក់ថ្មមិចក្រាលបាតមួយសារហើយចៃដន្យបញ្ហាកូវីដ19 បានវាយលុកចូលក្រុងប៉ោយប៉ែតធ្វើឲ្យថវិការបស់ប្រជាពលរដ្ឋមានបញ្ហាបណ្ដាលឲ្យស្ទះដំណើរការកសាងមកដល់ពេលនេះ។ពេលដែលកូវីដធូរស្រាលបន្តិចជួនជារដូវវស្សាបានមកដល់។

ក្នុងអំឡុងពេលដែលផ្អាកការកសាងផ្លូវនេះត្រូវបានបំផ្លាញដោយសារឡានដឹកដី ដឹកខ្សាច់ដឹកបេតុងបើកបរចេញចូលច្រើនធ្វើឲ្យខូចខ្ទេចខ្ទាំអស់។

លោកលោកចៅសង្កាត់បញ្ជាក់ថាថា អាជ្ញាធរមិនមើលនឹងភ្នែកទេប៉ុន្តែពេលវេលាមិនអំណោយផលដោយសារករណីប្រធានស័ក(កូវីត19-រដូវវស្សា)ស្អែកថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2021អាជ្ញាធរក្រុងសង្កាត់និងយកគ្រឿងចក្រទៅកៀរ កិនបង្ហាប់លុបជង្ហុកផ្លូវនេះរហូតដល់ផ្លូវផុតភូមិទួលប្រាសាទ។

ផ្លូវមួយខ្សែនេះអាជ្ញាធរមានគម្រោងចាក់បេតុងចាប់ពីបុរីឧកញ៉ាឡាយប៊ុនលីមចូលទៅដល់ប៉ុស្តិ៍ប៉ូលីសព្រំដែនគោករវ 911តាមផ្លូវzoaឆ្ពោះទៅភូមិទួលប្រសាទក្នុងសង្កាត់ប៉ោយប៉ែត។

លោកប្រធានក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតបានឲ្យដឹងបន្ថែមទៀតចាប់ពីឆ្នាំ 2022-2023អាជ្ញាធរសង្កាត់មានគម្រោងសុំថវិកាខេត្តចាក់ផ្លូវបេតុងចាប់ពីប៉ុស្តិ៍នគរបាលព្រំដែន 911 ពស់ទៅភូមិទួលពង្រភ្ជាប់ទៅនឹងផ្លូវជាតិលេខ 58 ដើម្បីបញ្ចៀសនូវការកកស្ទះចរាចរណ៍ក្នុងក្រុងប៉ោយប៉ែត។លន់ណូកសេរី០៤

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed