សមត្ថកិច្ច ចំរុះបានចុះពិនិត្យផលិតផល​ខូច​គុណភាព​ និង​ហួស​កាល​បបរិច្ឆេទ ការប្រេីប្រាស់នៅ​តាម​ផ្ទះ និងនៅតាមទី​ផ្សារ​

ខេត្តបន្ទាយមានជ័យ : មន្ត្រី​សាខា​ ក.ប.ប.​ ខេត្ត​បន្ទាយមានជ័យ​ សហការណ៍ជាមួយមន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ បានចុះដកហូតផលិតផល ខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ នៅតាមផ្ទះ និងតូបលក់ទំនិញក្នុងទីផ្សារ ស្ថិតនៅផ្សារដើមពុទ្រា សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ 

នៅព្រឹក ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២១កំលាំងចំរុះបានធ្វើការដកហូតមុខទំនិញចំរុះបានចំនួន ៥៣.៤០១គីឡូក្រាម ដើម្បីត្រៀមយកទៅកំទេចចោល ហើយទំនិញទាំងអស់នេះត្រូវបានក្រុមឈ្មួញធ្វើសកម្មភាព​លួចដឹក​ជញ្ជួន​ខុស​ច្បាប់​ តាម​ច្រក​របៀង​ចេញ​ពីប្រទេស​ថៃ​យកមកដាក់លក់តាមទីផ្សារ រួម​មាន​ :

១/មីកញ្ចប់តូចចម្រុះ ចំនួន ៨៧កញ្ចប់ស្មើ៧.៣៩គីឡូក្រាម។

២/មីកំប៉ុងចម្រុះ ចំនួន ៣៣០កំប៉ុង ស្មើ ១៩.៨គីឡូក្រាម ។

៣/មីកញ្ចប់ធំចម្រុះ ចំនួន ៩១កញ្ចប់ ស្មើ១១.៨៣គីឡូក្រាម។

៤/ទឹកផ្លែឈើកញ្ចប់ចម្រុះចំនួន១៦កញ្ចប់ស្មើ២.៤គីឡូក្រាម។ 

៥/ស្រាបៀ Black Panther ចំនួន ១កំប៉ុង ស្មើ០.៣៣លីត្រ។

៦/នំប្រៃតូច ចំនួន ១៤កញ្ចប់ ស្មើ ១.៥៤គីឡូក្រាម។

៧/នំប្រៃធំ ចំនួន ០៧កញ្ចប់ ស្មើ ២.៥៧៦គីឡូក្រាម។

៨/សណ្តែកដីបំពង ២១កញ្ចប់ ស្មើ ១.៥៤គីឡូក្រាម។

៩/នំពោត ចំនួន ០៥កញ្ចប់ ស្មើ ០.២៨គីឡូក្រាម។

១០/នំសូឡៃត៍ ចំនួន ១៩កញ្ចប់ ស្មើ ០.៣៤គីឡូក្រាម។

១១/ភេសជ្ជៈ Vita Mill ចំនួន ០៥ដប ស្មើ ១.៦៥លីត្រ។

១២/ទឹកដោះគោជូ ចំនួន ១៤ដប ស្មើ ១.៩៦លីត្រ។

១៣/ទឹកដោះគោក្រហម ចំនួន ០៤ប្រអប់ ស្មើ ១លីត្រ។

១៤/ទឹកដោះគោ Hi Q1 ចំនួន ០៥ដប ស្មើ ០.៩លីត្រ ។

១៥/ទឹកដោះគោ Omega ចំនួន ០៣ដប ស្មើ ០.២៧លីត្រ។

១៦/ទឹកដោះគោ Dutch Mill ចំនួន ០១ដប ស្មើ០.៥៣លីត្រ។

១៧/ទឹកបូទើយ ចំនួន ០៣ដប ស្មើ ០.៦លីត្រសរុបមានចំនួន ៥៣.៤០១គីឡូក្រាម ។

នៅពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយទំនិញទាំងអស់នេះនិងត្រៀមយកទៅដុតកំទេចចោលនៅថ្ងៃខាងមុននេះផងដែរ។

មន្ត្រី​សាខា​ ក.ប.ប.​ ខេត្ត​បបន្ទាយមានជ័យ និង មន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បានមានប្រសាសន៍ថា : បណ្ដាលអាជីវករ ពាណិជ្ជករមួយចំនួនតូចនៅតែបន្តបំពានក្នុងការ អនុវត្តធុរកិច្ចមិនសុចរិតជាដើម ។

បណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយព្រំដែន ខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចនាំចូលទំនិញគ្មានការត្រួតពិនិត្យ ហើយហូរចូលយកមកធ្វើចរាចរណ៍ នៅទីផ្សារមានទាំងផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម៕   ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed