អអធិការដ្ឋាននគរបាលក្រុងសៀមរាប ជនសង្ស័យ ចំនួន០៣នាក់​ ត្រូវបានឃាត់ខ្លួន​នៅទីតាំងផ្សេងគ្នា​ ពាក់ព័ន្ធករណីគ្រឿងញៀន​

ក្រុងសៀមរាប : កាលពីវេលាម៉ោង ៨និង ០០នាទី​ ថ្ងៃអង្គារ​ ២កើត ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២២ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប​ ដោយមានការចូលរួមសហការពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ ដឹកនាំដោយលោកវរសេនីយ៍ទោ  ដា ចំរើន អធិការ​ នៃអធិការនគរបាលក្រុងសៀមរាប​ បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ  ក្រុង/ខេត្តសៀមរាប ។ 

ករណីទី១៖ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ :

១-ឈ្មោះ ជា សុវត់ ហៅ តាក់ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) 

ដកហូតវត្ថុតាង: ម្សៅមេតំហ្វេតាមីនចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់០.៨ក្រាម(ទម្ងន់សុទ្ធ)។ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ទូរស័ព្ទដៃ ចំនួន​ ០២គ្រឿង​ ។ 

ករណីទី២៖ នៅចំនុចលំនៅឋាន និងលើដងផ្លូវ ស្ថិតនៅភូមិ ក្រសាំងរលើង សង្កាត់ សៀមរាប ក្រុង/ខេត្តសៀមរាប​ ។ 

បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ :

១-ឈ្មោះ ផុន រតនា ហៅ ឆាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ  និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) 

២-ឈ្មោះ រ៉ូន រះ ហៅ ឌូក ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងចម្លាក់ មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ  និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) 

ដកហូតវត្ថុតាង: ម្សៅមេតំហ្វេតាមីនចំនួន១១កញ្ចប់ ស្មើនឹងទម្ងន់១០.២៩ក្រាម(ទម្ងន់សុទ្ធ) និងថ្នាំគ្រាប់មេតំហ្វេតាមីនចំនួន០៧គ្រាប់កន្លះ ស្មើនិងទម្ងន់សុទ្ធ ០.៧ក្រាម(ទម្ងន់សុទ្ធ)ទូរស័ព្ទដៃចំនួន០៣គ្រឿង។   

ជនសង្ស័យខាងលេី​ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed