សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃ៦៧នាក់ បញ្ជូនទៅស្រុកកំណើតវិញ ពាក់ពន្ធ័លួចស្នាក់នៅនិងមកធ្វើការខុសច្បាប់

ខេត្តបន្ទាយមានជ័យ: ជនជាតិថៃចំនួន ៦៧នាក់ មនុស្សស្រី២៤នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនគេបន្តបន្ទាប់ក្នុងអាគារស្នាក់នៅ ៣កន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ហើយបញ្ជូនទៅប្រទេសកំណើតរបស់ខ្លួនវិញកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១វិញ។

ពិធីបញ្ជូនពលរដ្ឋថៃត្រឡប់ប្រទេស ត្រូវបានធ្វើពិធីប្រគល់ទទួលនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ព្រំដែនរវាងក្រុងប៉ោយប៉ែត និងស្រុកអារញ្ញ ក្រុមអធីបតីភាពលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរះ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ ស្នងការរង នាយការិយាល័យផែន

ការងារអន្តោប្រវេសន៍ និងកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតជាច្រើនរូប។ ភាគីថៃមានវត្តមានឯកឧត្តមអភិបាលខេត្តស្រះកែវ តំណាងស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ឯកឧត្តមអគ្គរងនគរបាលជាតិថៃ និងនគរបាលផ្នែកអន្តោប្រវេសន៍ថៃជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍បានមានប្រសាសន៍ថា ពលរដ្ឋថៃទាំង៦៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីទីតាំងចំនួន៤កន្លែងគឺ ១-ផ្ទះសំណាក់ម៉េងហួរ ភូមិសាមគ្គីមានជ័យ ២-អាគារស្នាក់នៅ១៤០បន្ទប់ក្បែរបុរីសាន្តហូរ ៣-ផ្ទះល្វែងក្បែរបុរីសាន្តហូរ ៤-កាស៊ីណូប៉ូលី។ ជនជាតិថៃទាំងនោះភាគច្រើនគឺគ្មានលិខិតឆ្លងដែន និងមានលិខិតឆ្លងដែនផុតសុពលភាព ពួកគេបានបន្តលួចស្នាក់នៅនិងធ្វើការខុសច្បាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនជាតិថៃទាំង៦៧នាក់ ក្នុងនោះស្រី២៤នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លង ទៅ ពាក់ពន្ធ័ពួកគេលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងទឹកដីប្រទេសកម្ពុជា៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed