ឯ.ឧ​ ប៉ាន់ខែមប៊ុនថន​ អញ្ជេីញចុះដោះស្រាយដីទំនាស់នៅចំណុចបឹង៧៥ភូមិអូរអំពិលឃុំទួលពង្រ​ ស្រុកម៉ាឡ

ខេត្តបន្ទាយមានជ័យ​៖​ ព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះនៅសាលាឃុំទួលពង្រ​ ស្រុកម៉ាឡៃ​​ឯ.ឧប៉ាន់ខែមប៊ុនថន​ នាយរងខុទ្ទកាល័យសម្ដេចតេជោ​ ដែលអ្នកខេត្តបន្ទាយមានជ័យគ្រប់គ្នាទទួលស្គាល់ថាជាមន្ត្រីឆ្នេីមមាន​ជំនាញខាងដោះស្រាយវិវាទដីធ្លី​ បានអញ្ជេីញចូលរួមប្រជុំដោះស្រាយទំនាស់ដីមួយកន្លែងនៅចំណុចបឹង៧៥​ ក្នុងភូមិអូរអំពិល​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ​ ដែលមានការចូលរួមដោយលោកលីសារីអភិបាលរងខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី​  លោកស្វាយជា​ អភិបាលនៃគណអភិបាលស្រុកម៉ាឡៃ​ លោកប្រធានមន្ទីរសុរិយោដីខេត្ត​ មន្ត្រីអន្តរវិស័យសាលាខេត្ត​ ប្រធានការិយាល័យសុរិយោដីស្រុកម៉ាឡៃមេឃុំទួលពង្រ​ មេភូមិអូរអំពិលនិងភាគីពាក់ព័ន្ធទាំងអស់។ 

គូទំនាស់រឿងវិវាទនេះមានលោកតាំងសុខឃី​ និងក្រុមហ៊ុនលីអ៊ុតនី។ បន្ទាប់ពីភាគីសង្ខាងបង្ហាញសំអាងរៀងខ្លួនរួចមកឯ.ឧប៉ាន់ខែមប៊ុនថនបានបញ្ជាឲ្យមន្ត្រីជំនាញចុះទៅវាស់ទីតាំងដីទំនាស់ដល់ទីកន្លែងដោយត្រូវដេីរលុយទឹកលុយភក់ប្រវែងជាង២០០០ម៉ែត្រទេីបដល់គោលដៅដែលត្រូវវាស់វែង។ ស្របពេលដែលជំនាញចុះវាស់ដីទំនាស់បឹង៧៥​ ឯ.ឧក៏ឈ្លៀតចុះទៅដោះស្រាយរឿងទំនាស់មួយកន្លែងទៀតនៅភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត​ បញ្ជាក់ថាពេលវេលារបស់ឯ.ឧហាក់គ្មានពេលទំនេសោះឡេីយ។ 

ដោយឡែកគោលការណ៌ដោះស្រាយទំនាស់នៅបឹង៧៥​ ឯ.ឧប៉ាន់ខែមប៊ុនថនបានមានប្រសាសន៌ថា​នឹងគោរពតាមសេចក្ដីជូនដំណឹងលេខ១៥៥៣សជណចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០១២របស់ទីស្ដីការគណរដ្ឋមន្ត្រីដែលយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ក្នងខ្លឹមសារសជណ១៥៥៣​ ត្រង់ចំណុចទី៣ដែលទាក់ទងនឹងដីបឹង៧៥នេះបានសរសេរលំអិតថា​ ប្រគល់ដីទំហុំ២២៨​ហិតតាជូនលោកលីអ៊ុតនី​ ដែលបានទិញ​ និងកាន់​កាប់ជាក់ស្ដែងចា​ប់ពីឆ្នាំ១៩៩៨មកដេីម្បី​កាន់កាប់ជា​កម្មសិទ្ធស្របច្បាប់។   ប្រគល់ភា​រកិច្ចជូនអាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ ធ្វេីការបែងចែកដីទំហុំ១០១ហិតតា៧៨អា៣៣សង្ទូីអា​ ជូនអតីតគ្រួសារយោធិនអង្គភាពវរសេនាតូច​៦៧២និង៦៧៣ពិតប្រាកដដេីម្បីកាន់កាប់ជាកម្មសិទ្ធស្របច្បាប់។ 

ដូច្នេះក្នុងខ្លឹមសារសជណ១៥៥៣របស់ទីស្ដីការគណរដ្ឋមន្ត្រីនេះ​ គេមិនឃេីញមានឈ្មោះ​ លោកតាំងសុខឃី​ ឬឈ្មោះគង់ជាឡេីយ​ តែនៅឆដេីមឆ្នាំ២០១៩​ស្រាប់តែលេចឈ្មោះគង់ជាមកអះអាងថាមានដីនៅចំណុចបឹង៧៥នេះហេីយក៏បានប្រកូកប្រកាសចែកដីអោយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យបង្កេីតបានជាភូមិអបគមន៌នៅប៉ែកខាងលិចបឹង៧៥(យោងប្រសាសន៌លោកលីសារីពេលប្រជុំនៅសាលាខេត្ត)។ ឯលោកតាំងសុខឃី​ ក៏បានលេចមុខមកអះអាងថាមានដីចំនួន៣០ហិតតានៅចំណុចបឹង៧៥នេះដែរ​ ជាហេតុបង្ករឲ្យមានទំនាស់រាំរ៉ៃចាប់ពីខែមករាឆ្នាំ២០១៩មកម្លេះ។ 

ប្រជាពលរដ្ឋក៏ដូចភាគីទាំងអស់ដែលកំពុងអះអាងថាខ្លួនជាជនរងគ្រោះរៀងៗខ្លួនមានជំនឿនិងទំនុកចិត្តទាំងស្រុងលេីឯ.ឧនាយករងខុទ្ទកាល័យសម្ដេច​ ថានឹងផ្ដល់ភាពយុត្តិធម៌ត្រឹមត្រូវដល់ជនរងគ្រោះនាពេលឆាប់ៗនេះ។   អក្ខរា០២

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed