ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ មនោរម្យ នាំយកសាររំលែកមរណទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ចំពោះមរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់

សូមជម្រាបថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ បានទទួលមរណភាពកាលពីវេលាម៉ោង០៨និង៣៥នាទី ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដោយជរាពាធ ។ សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ស្ថិតនៅ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕





