ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសន្និសីទ សារព័ត៌មានលើប្រធានបទ «ទស្សនទាន របស់អគ្គលេខាធិការ អាស៊ាន ស្តីពចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន និងលោក ពុយ គា ប្រធាន ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)នៅសណ្ឋាគារសាន់វ៉េ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលមានលោក ពុយ គា ជាប្រធាន បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួម៥៦នាក់ មកពី៣៨ស្ថាប័ន។

នៅក្នុងវេទិកាសារព័ត៌មានខាងលើនេះ ឯកឧត្តម កៅ គឹមហួន អគ្គលេខា ធិការអាស៊ានមកធ្វើបទបង្ហាញជុំវិញទស្សវិស័យ ឬទស្សនទានរបស់អាស៊ានឆ្នាំ២០៤៥ ថា តើអាស៊ាន នឹងដើរតាមផ្លូវណា ហើយមានឥទ្ធិពលខ្លាំងយ៉ាងណាដែរ ក្នុងពេល ដែលបច្ចុប្បន្នអាស៊ានមានប្រជាជនជាង ៦៧០ លាននាក់ ហើយបាននឹងកំពុងពង្រីក សមាជិកជាបន្តបន្ទាប់ ។ទន្ទឹមនោះចាប់តាំងពី បង្កើតសហគមន៍អាស៊ាននាឆ្នាំ១៩៦៧ ដែលមានសមាជិក៥ប្រទេស រហូតមកដល់ពេលនេះមាន សមាជិក១១ប្រទេស ។

ឯកឧត្តម កៅ គឹមហួន បានបញ្ជាក់អំពីចក្ខុវិស័យរបស់អាស៊ានដាក់ចេញផែនការយុទ្ធសាស្ត្រ អនុវត្តន៍ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៤៥ដែលមានសសរស្ដមចំនួន៤ធំៗ៖ ទី១ នយោបាយផ្នែកសន្តិសុខ ទី២ នយោបាយផ្នែកសេដ្ឋកិច្ច ទី៣ នយោបាយសង្គមវប្បធម៌ ទី៤ នយោបាយតភ្ជាប់អាស៊ាន ដោយអាស៊ានបានអនុវត្តន៍រួចមកហើយនូវយុទ្ធសាស្រ្តលើកទី១ដែលបានចាប់ផ្ដើមពីឆ្នាំ២០១៥ដល់២០២៥នឹងបញ្ចប់ក្នុងខែឧសភាខាងមុខនេះ។

លោក អគ្គលេខាធិការអាស៊ាន បានឲ្យដឹងថា បញ្ហាឧក្រិដ្ឋកម្មអនឡាញ បទល្មើសឆ្លងដែន ការសម្អាតលុយ និងបញ្ហាសន្តិសុខក្នុងតំបន់អាស៊ានទាមទារការចូលរួមពីគ្រប់ប្រទេសក្នុងតំបន់ និងដៃគូដើម្បីដោះស្រាយ ស្របពេលដែលបានលើកឡើងពីសារៈសំខាន់នៃស្ថេរភាពសន្តិសុខ និងសន្តិភាពក្នុងតំបន់អាស៊ាន។
អគ្គលេខាធិការអាស៊ានបានឱ្យដឹងទៀតថា÷ នៅឆ្នាំ២០២៦ ប្រទេសហ្វីលីពីន នឹងធ្វើជាប្រធានអាស៊ាន ជំនួសប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែបន្តមានវិបត្តិផ្ទៃក្នុង។

បច្ចុប្បន្ននេះសេដ្ឋកិច្ចអាស៊ានស្ថិតក្នុងលំដាប់ទី៤ នៃសេដ្ឋកិច្ចពិភពលោក។
លោកអគ្គលេខាធិការ នៅបានបញ្ជាក់ថា នៅឆ្នាំ២០៣០ ខាងមុខ សេដ្ឋកិច្ចអាស៊ាននឹងឡើងមកឈរលេខ ៤ នៃសេដ្ឋកិច្ចពិភពលោក ដែលនោះជាមោទនភាពសម្រាប់សហគមន៍មួយនេះ។ នេះជាការលើកឡើងរបស់លោក កៅ គីមហួន អគ្គលេខាធិកាអាស៊ាន បានថ្លែងក្នុងវេទិកាសារព័ត៌មានស្ដីពី «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្ដីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed