ភ្នំពេញ : ពិធីបុណ្យ ពុទ្ធាភិសេក និងអភិសេកទេវរូប ៤៥អង្គ រៀបចំឡើងកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុង ភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។

ក្នុងនោះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ សុផាន់ លោកជំទាវ ព្រមទាំងបុត្រ លោកជំទាវ ម៉ែន ភក្តីហុកឡុងឌី ព្រមទាំងបុត្រ លោកឧត្តមសេនីយ៍ឯក ហែម ថា លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា លោកជំទាវព្រមទាំងបុត្រ អ្នកឧកញ៉ាអ៊ឹងស៊ីស្រ៊នលោកឧកញ៉ា ផែ ហុកឈូន ព្រមទាំងបុត្រ លោកជំទាវ ហុី ណៃស្រៀង ស្វាមីព្រមទាំងបុត្រ ព្រមទាំង ក្រុមការងារ២៥ខេត្ត ក្រុង ព្រមទាំង អស់លោក លោកយាយលោកតា ប្រជាពលរដ្ឋ នៅក្នុងភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ។

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្ដីសុខជូនប្រទេសជាតិ សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុង ពិធីបុណ្យ ពុទ្ធាភិសេក និងអភិសេកទេវរូប ៤៥អង្គ ស្ថិតនៅក្នុង ភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ​ សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា។

ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពី គ្រោះរាំងស្ងួត និង សម្បូរណ៍ភ្ញៀវទេសចរណ៍ សម្បូរណ៍អ្នកវិនិយោគ សម្បូរណ៍ភោគផល និង សម្បូរណ៍សប្បាយជានិច្ចនិរន្ត៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed