លោក គល់ យី ចៅសង្កាត់រងទី២ ស្តីទី បាននាំយកអំណោយរបស់ លោក ហែម ដារិទ្ធ ចែកជូនប្រជាពលរដ្ឋក្នុងសង្កាត់ត្រពាំងក្រសាំង

ភំ្នពេញ: នៅថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១ លោក គល់ យី ចៅសង្កាត់រងទី២ ស្ដីទី និងក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ និងក្រុមការងារ បាននាំយកអំណោយ របស់ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង ឯកឧត្ដម នេត មុនីប៉ុណ្ណាកា ប្រធានក្រុមការងារចុះជួយសង្កាត់ត្រពាំងក្រសាំង និងសប្បុរសជន ចុះសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ ភូមិត្រពាំងទា ចំនួន ១៥ គ្រួសារ ភូមិសាមគ្គី១ ចំនួន ៥ គ្រួសារ ភូមិសាមគ្គី៣ ចំនួន ៦ គ្រួសារ ភូមិត្រពាំងក្រសាំង ចំនួន ២៧ គ្រួសារ ភូមិខ្វែ ចំនួន ៥ គ្រួសារ សរុបចំនួន ៥៨ គ្រួសារ ចេញពីរមុន្ទីពេទ្យបានព្យាបាលជាពីជំងឺកូវីដ~១៩ វិលត្រឡប់មកផ្ទះវិញ និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈមានដូចខាងក្រោម: ក្នុងមួយគ្រួសារទទួលបាន ១/.អង្ករ ៥ គីឡូ ២/.ទឹកសុីអុីវ ៣ យួរ ៣/.ត្រី ខ ៣ យួរ ៕ដោយ: អក្ខរា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed