ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាជូនដល់មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុដែលមានវិជ្ជមានកូវីត-១៩ (សរុប ១៩ នាក់)

ក្រុងព្រះសីហនុ: យោងទៅតាមផេករបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា : នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ​ ថវិកាឧបត្ថម្ភដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជូនដល់មន្រ្តីនរគរបាល នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៩នាក់​ (ស្រី ០នាក់) បានជាសះស្បើយចំនួន ១៥នាក់ នៅសល់ ០៤នាក់ កំពុងសំរាកព្យាបាលនៅមណ្ឌលព្យាបាលសាកាណា និង គ្លីនិក អមរា ស្រុកព្រៃនប់ សរុបទាំងអស់ ១៩លានរៀល (ម្នាក់១លានរៀល)។​ ដោយឡែក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជួយឧបត្ថម្ភ ដល់មន្ត្រីនគរបាល ទាំង១៩នាក់ ក្នុងមួយនាក់ ១លានរៀល សរុបទាំងអស់ ១៩លានរៀល ផងដែរ។
សរុបជាទឹកប្រាក់ទាំងអស់ ៣៨លានរៀល។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានជួយឧបត្ថម្ភដល់មន្ត្រីនគរបាលខេត្តព្រះសីហនុ :
​ខ្ញុំបាទ តំណាងអោយ មន្រ្តីនគរបាលទាំង១៩នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឯកឧត្តម អភិបាល និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺអាយុ វណ្ណៈសុខ: ពលៈគប្បីភ្លៀងឃ្លាតឡើយ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed