ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាជូនដល់មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុដែលមានវិជ្ជមានកូវីត-១៩ (សរុប ១៩ នាក់)

សរុបជាទឹកប្រាក់ទាំងអស់ ៣៨លានរៀល។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានជួយឧបត្ថម្ភដល់មន្ត្រីនគរបាលខេត្តព្រះសីហនុ :
ខ្ញុំបាទ តំណាងអោយ មន្រ្តីនគរបាលទាំង១៩នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឯកឧត្តម អភិបាល និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺអាយុ វណ្ណៈសុខ: ពលៈគប្បីភ្លៀងឃ្លាតឡើយ ៕

