ករណីគ្រោះថ្នាក់ដោយសារអគ្គីភ័យ ឆេះរោងដាក់សម្ភារៈពិធីអាពាហ៍ពិពាហ៍ ត្រង់ចំណុចសង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឬស្សីកែវ

ភ្នំពេញ:នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១:១៥នាទី មានករណីគ្រោះថ្នាក់អគ្គីភ័យ(ឆេះរោងដាក់សម្ភារៈពិធីអាពាហ៍ពិពាហ៍) ត្រង់ចំណុចផ្ទះលេខ១៥ ផ្លូវលំ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុភ្លាម លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាដឹកនាំកម្លាំង សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះជួយអន្តរាគមន៍ គ្រប់គ្រងកន្លែងកើតហេតុ និងមានអន្តរាគមន៍ពីការិយាល័យអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តចំនួន ១៨គ្រឿង ព្រមទាំងមានការជួយអន្តរាគមន៍ពន្លត់ពីរថយន្តអគ្គីភ័យក្រសួងមហាផ្ទៃ ០១គ្រឿង, រថយន្តអគ្គីភ័យសាលាខណ្ឌឫស្សីកែវ ០១គ្រឿង, រថយន្តអគ្គីភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿង និងក្រុមហ៊ុនប្រេងឥន្ធៈសាវីម៉ិច ០១គ្រឿង។

មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ឆេះរោងដាក់សម្ភារៈពិធីអាពាហ៍ពិពាហ៍។ ហេតុការណ៍នេះ បណ្តាលឱ្យ ឆេះរោងស្តុកសម្ភារៈពិធីអាពាហ៍ពិពាហ៍ ទំហំ ១៦.មx២៣.ម ចំនួន ០១រោង(ឆេះទាំងស្រុង), ឆេះរាលរោងដាក់ដែកជន្ទារ ទំហំ ១២.មx២៣.ម ០១រោង(ឆេះ ៥០%), ឆេះរោលជញ្ជាំងផ្ទះប្រជាពលរដ្ឋជិតខាងខូចខាតប្រហែល ១០% និងខូចខាតសម្ភារៈរៀបចំពីធីអាពាហ៍ពិពាហ៍មួយចំនួន។

ក្នុងហេតុការណ៍នេះ ពុំបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed