ល្បែងស៊ីសង អាប៉ោង លេងតាមដងផ្លូវសាធារណៈក្នុងភូមិទួលសង្កែទី១ សង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឬស្សីកែវ គ្មានសមត្ថកិច្ចចុះបង្រ្កាបឡើយ

នៅទីតាំងខាងលើមានល្បែងអាប៉ោងស៊ីសងលេងតាមផ្លូវសាធារណៈម្ដុំផ្លូវរទេះភ្លើង លេងដោយរលូន យ៉ាងអនាធិបតេយ្យ គ្មានសមត្ថកិច្ចខណ្ឌឫស្សីកែវចុះបង្ក្រាបឡើយ។
នៅពេលអ្នកយកព័ត៌មានយើងទៅដល់ទីតាំងខាងលើ ឃើញមានល្បែងស៊ីសងអាប៉ោងលេងពិតប្រាកដមែន ដូចដែលប្រជាពលរដ្ឋរាយការណ៍មកភ្ញាក់ងារសារព័ត៌មាន អញ្ចឹង។
ហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានប្រាប់អ្នកសារព័ត៌មានថា: ទីតាំងល្បែងអាប៉ោងមួយនេះតាមបណ្ដោយផ្លូវ រទេះភ្លើង លេងធំៗ គ្រប់សមាសភាព គាត់បានសំណូមពរដល់មន្ត្រីសមត្ថកិច្ចខណ្ឌឬស្សីកែវជាពិសេសលោកអធិការ ហ៊ាង ថារ៉េត ជួយទប់ស្កាត់រាល់បទល្មើសដែលកើតឡើងនៅក្នុងភូមិឃុំរបស់ពួកគាត់។ដើម្បីឱ្យសមទៅតាមតាមគោលការណ៍របស់សាលារាជធានីភ្នំពេញស្ដីអំពីសុវត្ថិភាព ភូមិឃុំ មានសុវត្ថិភាពក្នុងមូលដ្ឋាន៕ដោយ: អក្ខរា០៧
