ភ្នំពេញ ៖ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ)អញ្ជេីញសំណេះសំំណាលសមាជិកសមាគម វគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ”អ្នកសារព័ត៌មាន ប្រមាណជិត ១០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ” ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពទូទាំងប្រទេសប្រមាណជិត ១០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ” ដើម្បីពង្រឹងសមត្ថភាពលើវិជ្ជាជីវសារព័ត៌មាន ដែលរៀបចំដោយសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ) សហការជាមួយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ដែលមានរយៈពេល២ថ្ងៃ។
សម្រាប់វគ្គសិក្សាខាងលើនេះ បានផ្តោតលើរបៀបការរាយការណ៍ព័ត៌មាន របៀបនៃការចាប់មុំ របៀបសួរសំណួរ និងជំនាញនៃការថតរូប ជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ផ្តើមនៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ថិតនៅស្នាក់ការកណ្តាលសមាគម AE MSJ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ) បានលើកឡើងថា សមាគមបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ” ក្នុងគោលបំណងចូលរួមពង្រឹងការបញ្ចេញមតិ ជាពិសេស លើវិស័យសារព័ត៌មាននៅកម្ពុជា ស្របតាមគោលនយោបាយបញ្ចុកោណ-ដំណាល់កាលទី១ របស់រាជរដ្ឋាភិបាល អណ្តិតទី៧ នៃរដ្ឋសភា។ លោកបណ្ឌិតបានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមសហការពីលោកសាស្ត្រចារ្យជំនាញផ្នែកសារព័ត៌មាន មឿន ឈាងណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានលើកឡើងទៀតថា ដោយមើលឃើញបរិបទបច្ចុប្បន្ននេះ វិស័យសារព័ត៌មានកំពុងមានការរីកចំរើនក្នុងយុគ្គសម័យឌីជីថល ៤.០ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ដូច្នេះបងប្អូនអ្នកសារព័ត៌មានត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យទាន់សម័យកាល និងចូលរួមក្នុងកិច្ចការងារបម្រើសង្គមតាមរយៈការសរសេរអត្ថបទព័ត៌មានគ្របប្រភេទ ដើម្បីពាំនាំនូវទុកលំបាក ភាពអសកម្មក្នុងសង្គម និងតម្រូវការរបស់ប្រជាពលរដ្ឋក្នងសហគមន៍ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំបានជ្រាប ដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសចូលផ្សព្វផ្សាយនូវសមិទ្ធិផលនានាដែលរាជរដ្ឋាភិបាលសម្រចបាន ដើម្បីឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានជ្រូតជ្រាបផងដែរ។
លោកប្រធានសមាគម AE MSJ បានបញ្ជាក់ថា គិតត្រឹមវគ្គនេះ សមាគមបានបើកវគ្គបណ្តុះបណ្តាល និងធ្វើសិក្ខាសាលាបានចំនួន ០៦លើក ដោយមានការចូលរួមសំណាក់បងប្អូនអ្នកសារព័ត៌មានមកពីគ្រប់អង្គភាពរាជនី ខេត្តរាប់រយនាក់ហើយនៅថ្ងៃអនាគត់សមាគមនឹងវិវត្តន៍ខ្លួនឱ្យក្លាយទៅកន្លែងបណ្តុះបណ្តាលអាជីពសារព័ត៌មានតែម្តង។
សូមជម្រាបថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ” ប្រមាណជិត ១០០នាក់ វាគ្មិនក្នុងវគ្គនេះ រួមមាន លោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មនា និងជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោកសាស្ត្រាចារ្យ ស៊ី បរិញ្ញា បង្រៀនពីរបៀបរាយការណ៍ និងសរសេរព័ត៌មាន លោកសាស្ត្រាចារ្យ ស៊ុយ សុធា បង្រៀនអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន លោកយី ជីវីន បង្រៀនជំនាញផ្នែកថតវីដេអូ និងលោក ហេង ស៊ីនិត្យ បង្រៀនរបៀបថតរូបសន្លឹក។ ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមនឹងទទួលបានវិញ្ញាប័ណ្ណបញ្ជាក់ការសិក្សា និងអ្នកដែលឆ្នើមចំនួន០៥នាក់ នឹងទទួលបានប័ណ្ណសរសើរពីសមាគមបន្ថែមផងដែរ៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។