រដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងរដូវភ្លៀងធ្លាក់នេះចំពោះជំងឺគ្រុនឈាមនិងគ្រុនឈិក ភ្នំពេញ : ឯកឧត្តមរដ្ឋមន្ត្រីម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លៃអំពីពេលវេលារហូតដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវភ្លៀងធ្លាក់នេះគឺមានជំងឺគ្រុនឈាមគ្រុនឈាមជាដើមតាមរយៈមូសខ្លាញីខាំនិងជំងឺផ្សេងៗទៀតដូច្នេះដើម្បីកុំឲ្យហានិភ័យណាមួយ កើតឡើង ក្នុងរដូវភ្លៀងធ្លាក់នេះត្រូវមានអនាម័យស្អាតជានិច្ចហើយត្រូវបំបាត់ជម្រកមូសខ្លាអនាម័យជុំវិញផ្ទះហើយលាងសំអាតអាងទឹកពេលទឹកសំបកកង់ឡានកង់ម៉ូតូនិងកន្លែងដែលអាចដក់ទឹកនានា។ឯកឧត្តមសាស្រ្តាចារ្យម៉មប៊ុនហេងបានបន្តថាសូមប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពពិសេសត្រូវរក្សាអនាម័យខ្លួនប្រាណនិងបរិស្ថាននៅជុំវិញផ្ទះរបស់ខ្លួនដើម្បីចៀសចៀសផុតពីជំងឺដង្កាត់ផ្សេងៗដែលអាចកើតមានជាពិសេសជំងឺគ្រុនឈាមក្នុងរដូវភ្លៀងធ្លាក់នេះដែលអាចបង្កហានិភ័យខ្ពស់ដល់ជីវិតដែលឆ្លងជំងឺកូវីដ19 បន្ថែមមួយទៀតនោះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍បែបនេះក្នុងឱកាសទទួលជួបសម្ដែងនូវការគួរសមនិងជំរាបលាជាមួយប្រធានអង្គការ(UNAIDS) នៅទីស្ដីការក្រសួងសុខាភិបាល។ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថាអ្នកជំងឺកូវីដ១៩ ដែលស្លាប់ភាគច្រើនដោយសារមានជំងឺផ្តុំ ដទៃទៀតនិងមនុស្សចាស់មានប្រព័ន្ធការពារខ្សោយ។កន្លងមកជំងឺកូវីដ១៩ មានស្ថានភាពធ្ងន់ធ្ងរនិងស្លាប់គឺដោយសារមានជម្ងឺរួមផ្សំប្រចាំកាយស្រាប់ ដូចជាលើសឈាមទឹកនោមផ្អែម និងជំងឺផ្សេងៗទៀតហើយពេលនេះដល់រដូវភ្លៀងធ្លាក់ ទៀតដែលនឹងមានជំងឺផ្សេងៗអាចកើតមានឡើងដូចជាជំងឺគ្រុនឈាមជាដើម ខណៈយើងកំពុងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ នោះហានិភ័យនឹងកើតមានឡើងបើយើងធ្វេសប្រហេសឲ្យជំងឺទាំងពីរនោះវាយលុកចូលខ្លួនយើង។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការ ៣ ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួន នឹងចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាដែលជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការការពារទប់ស្កាត់ជំងឺកូវីដ១៩។សូមបញ្ជាក់ថា ជំងឺគ្រុនឈិកបង្កដោយវីរុសគី(chikungunya)បណ្ដាលមកពីមូសខ្លាញីខាំជាពិសេសនៅពេលថ្ងៃហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យទាំងក្មេងទាំងចាស់ជំងឺ គ្រុនឈិកអាចឆ្លងរាលដាលពីគ្រួសារមួយទៅគ្រួសារមួយពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយតាមរយៈមូសខ្លាដែលចល័តពីកន្លែងមួយទៅកន្លែងមួយ បើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសា្តស្ត្រ នៃមន្ទីសុខាភិបាលជំងឺគ្រុនឈីកមានរោគសញ្ញាសំខាន់ ៣យ៉ាងហើយជំងឺនេះមិនបណ្ដាលឱ្យអ្នកជម្ងឺស្លាប់នោះទេលើកលែងតែវា កើតរួមគ្នាជាមួយជំងឺផ្សេងៗដូចជាជំងឺគ្រុនឈាមគ្រុនចាញ់ឬជំងឺរលាកស្រោមខួរ ជាដើមរោកសញ្ញាទាំងនោះរួមមានគ្រុនក្តៅ ៣ទៅ ៤ ថ្ងៃឈឺសន្លាក់ឆ្អឹង កន្លែងមានស្នាមកន្ទួលឬក្រហមលើស្បែកដូចកើតស្អូចឬកញ្ជ្រិល ៕ស៊ាងហឿន Share this:TwitterFacebookLike this:Like Loading... Post navigation ច្បាប់ភូមិបាល ដើម្បីចូលរួមចំណែកកសាងវិស័យព្រះពុទ្ធសាសនាអោយមានការរីកចម្រើន ក្នុងឱកាសបុណ្យចូលព្រះវស្សានាឆ្នាំនេះ ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកចន្ទ្រា ខេត្តស្វាយរៀង ព្រមទាំងសមាជិកក្រុមការងារចុះមូលដ្ឋានជាច្រើនរូបទៀត