ភ្នំពេញ ៖ នារសៀល ថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម និងកិច្ចការពារអ្នកប្រើប្រាស់» ដោយមានការអញ្ជេីញចូលរួមពី លោកស្រីមេធាវី ចាន់ ផូវឌ្ឍនៈ និងលោកមេធាវី ព្រូ ស៊ីថន សមាជិក-សមាជិកាគណៈកម្មការកិច្ចការពាណិជ្ជកម្ម ជាវាគ្មិនកិត្តិយស និងថា្នក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងមានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៧៣នាក់។

ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

សិក្ខាសាលានេះ ឯកឧត្តមប្រធាន បានចាត់លោកមេធាវី នាង បញ្ញា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា និងចែកលិខិតថ្លែងអំណរគុណចំពោះវាគ្មិនកិត្តិយស ផងដែរ។

ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ ដល់វាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ សូមជោគជ័យក្នុងការប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។

https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed