ខេត្តបន្ទាយមានជ័យ ៖ ដោយមានបទបញ្ជាដ៏មើងម៉ាត់ពីលោកឧត្តមសេនីយ៍ទោសស្នងការខេត្តបន្ទាយមានជ័យ ព្រមទាំងមានការយកចិត្តទុកដាក់ពីលោកវរៈនីយ៍ឯក សៅ រឿន អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែត។ នៅថ្ងៃអង្គារ៍១១កើតខែភទ្របទឆ្នាំខាលចត្វាសក័ព ស២៥៦៦ត្រូវនិងថ្ងៃទី៦ខែកញា្ញឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

បានទទួលបណ្តឹងពីឈ្មោះ លឹម ម៉ី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ថាកាលពីយប់ថ្ងៃទី៥ ខែកញា្ញ ឆ្នាំ២០២២ វេលម៉ោង២២និង០០នាទីខ្លួននិងឈ្មោះ លួយ សំបូ ភេទប្រុស ជិះម៉ូតូពីទិសខាងកើតទៅទិសខាងលិចក៍ឃើញមានម៉ូតូមួយក្រុមជាងដប់គ្រឿងបើកហ៊ោកញ្រ្ជៀវតាមផ្លូវ ខ្លួនឃើញបែបនេះក៍ជិះម៉ូតូគោលបំណងហួសទៅសំដៅទៅផ្កាយ៥ទឹកពុះ ពេលជិះដល់វត្តម៉ុងចិនស្រាប់តែឃើញក្រុមម៉ូតូនោះជិះមកតាមក្រោយ ខ្លះបិតភ្លើង ខ្លះបើកភ្លើងជិះដេញពីក្រោយយ៉ាងលឿន ខ្លួនឃើញបែបនេះក៍បើកម៉ូតូយ៉ាងលឿនដល់បុរីខេ អិន ផ្តួលម៉ូតូហើយរត់យករួចខ្លួន ខណះនោះក្រុមនោះបានកាប់មិត្តភក្រ័ឈ្មោះ លួម សំបូរត្រូវខ្នងនិងក្បាលពីក្រោយរងរបួសធ្ងន់ ក្រោយមកបានរយៈពេលកន្លះម៉ោងពួកខ្លួនក៍បានហៅម៉ូតូឌុបជិះទៅផ្ទះនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ចំណែកម៉ូតូ1គ្រឿងត្រូវបាននោះយកទៅបាត់. ម៉ូតូម៉ាក C125ពណ៍ ក្រហមផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S 6129 ។

ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច ជួយស្រាវជ្រាវរកម៉ូតូប្រគល់ជូនខ្លួនវិញនិងចាត់ការតាមផ្លូវច្បាប់។
ចំនែកជនរងគ្រោះឈ្មោះ លួម សំបូ កំពុងសំរាកព្យាបាលរបួសពុំទាន់បានដាក់ពាក្យបណ្ដឹងឡើយ ដោយមានសភាពធ្ងន់ធ្ងរមិនទាន់ឆ្លើយបំភ្លឺបាន។

បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០៣នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកទៀតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ចំនុចម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ ជនសង្ស័យមាន៖

ទី១ឈ្មោះ ឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបុរីធីស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ទី២ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទី៣ឈ្មោះអ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អុរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៤ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទី៥ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៦ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទី៧ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ព្រមទាំងបានដកហូតសម្ភារៈវត្ថុតាងមាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។

ជនសង្ស័យទាំង៨នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។
សូមបញ្ជាក់ថា៖ ជនសង្ស័យទាំង៨នាក់ខាងលើ ជាមុខសញ្ញា កាប់គេ និង យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។

លុះបន្ទាប់មកនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៥នាក់ទៀត នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី១ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ទី២ ឈ្មោះ ឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ទី៣ ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ទី៤ឈ្មោះ ចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ទី៥ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ជនសង្ស័យទាំងប្រាំនាក់ខាងលើ ជាមុខសញ្ញាកាប់ និងឆក់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។

បច្ចុប្បន្ន ជនសង្ស័យទាំង១៣នាក់ ព្រមទាំងវត្ថុតាង ខាងលើត្រូវកម្លាំងជំនាញស្នើសុំឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធីបន្ត៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed