ខេត្តព្រះវិហារ ៖ ចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មេយោធា ឈ្មោះ យឿង សែ មេបញ្ជាការវរៈសេនាតូចលេខ ៣៩៤ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៩ ប្រចាំទិសស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បង្ករហិង្សាវាយដំ ដល់ផ្ទះ មកលើអ្នកសារព័ត៌មានមួយរូប បណ្ដាលឱ្យបែកឈាមច្រមុះហូរឈាមច្រូចៗមិនទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ ។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ នៅចំណុចក្មុងផ្ទះរបស់អ្នកសារព័ត៌មាន ស្ថិតនៅស្រុកជាំម្សាន្ត ខេត្តព្រះវិហារ នេះតែម្ដង ។
-យោងតាមប្រភពព័ត៌មានបានបន្ថែមឲ្យដឹងថា មូលហេតុលោក យឿង សែ មុនពេលបង្ករហិង្សាដល់អ្នកសារព័ត៌មាន ឈ្មោះ ស៊ូ សេងហាក់ បំរើការនៅសារព័ត៌មាន មរកត រូបលោកបានចុះទៅយកព័ត៌មាន ពាក់ព័ន្ធទៅនឹងរូបលោក យឿង សែ ដោយមានការសង្ស័យថាឃុបឃិតគ្នារកស៊ីបទល្មើស បើកសិប្បកម្ម ដោយខុសច្បាប់ក្នុងស្រុកជាំម្សាន្ត ខេត្តព្រះវិហារ នៅក្នុងទីបញ្ជារការវរៈសេនាតូចលេខ ៣៩៤ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ខណៈពេលរូបលោក និងក្រុមគ្រួសារ បានអង្គុយបរិភោគអាហារពេលល្ងាចស្រាប់តែឈ្មោះ យឿង សែ មកវ៉ៃប្រើហិង្សាទៅលើរូបខ្លួនដោយមិនដឹងរឿងមូលហេតុច្បាស់ លាស់ទេ។ ក្រោយពីបង្ករហិង្សាលើអ្នកសារព័ត៌មាន លោក យឿង សែ បានគេចខ្លួនបាត់ស្រមោលឈឹងពីកន្លែងកើតហេតុតែម្ដង ។
ជុំវិញរឿងរ៉ាវខាងលើនេះអ្នកសារព័ត៌មាន Raksmey News យើងបានធ្វើការ សូមបំភ្លីពីលោកវរសេនីយ៍ ឯក.យឿង សែ តាមទូរស័ព្ទ បានឱ្យដឹងថា : លោកបានប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានកាលពីយប់ថ្ងៃទី 22 ខែសីហាឆ្នាំ 2022 នេះពិតប្រាកដមែនដោយសារការយល់ច្រឡំបន្តិចបន្តួច ហើយលោកក៏បានសម្របសម្រួលជាមួយជនរងគ្រោះរួចរាល់ហើយដែរ។
លោកវរសេនីយ៍ឯក យឿង សែ បានបញ្ជាក់បន្ថែមទៀតថា លោកគ្រាន់តែក្រវេសដៃទៅចំតែប៉ុណ្ណោះ ហើយកន្លងមកលោកក៏បានធ្លាប់រកស៊ីបន្តិចបន្តួចមែន ប៉ុន្តែដោយខឹងនឹងអ្នកសារព័ត៌មានយករូបចាស់ៗមកដាក់ចុះផ្សាយពីលោក ហើយឥឡូវនេះបានសម្របសម្រួលចប់អស់ហើយ ។
នេះបើតាមការបញ្ជាក់ពីលោក យឿង សែ វីរៈសេនាតូចលេខ ៣៩៤ តែទោះជាយ៉ាងណាក៏ដោយអ្នកសារព័ត៌មានយើងនឹងសុំការបំភ្លឺពីសមីខ្លួនជនរងគ្រោះ បន្ថែមទៀត តើរឿងនេះត្រូវបានបញ្ចប់ដូចលោកវរសេនីយ៍ឯកបញ្ជាក់ដែរឬទេ? ៕
https://www.rmn.asia