ភ្នំពេញ : ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ តែងតែប្រឹងប្រែងស្រាវជ្រាវនិងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ជាក់ស្តែងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបគ្រឿងញៀនជាង២៦គីឡូក្រាមរួចមក កម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវបង្ក្រាបបានគ្រឿងញៀន១.៥ គីឡូក្រាម (១.៥១៨៨ គីឡូក្រាម) បន្ថែមទៀត នៅចំណុច ផ្លូវបេតុង ក្នុងកោះពេជ្រ ភូមិ១៥ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០១នាក់ ឈ្មោះ ឈឹង អាទ្បាង ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកដឹកជញ្ជូនគ្រឿងញៀនដោយផ្ទាល់។
ក្រោយពេលឃាត់ខ្លួនបានយកមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពថា គ្រឿងញៀនទាំងអស់ ជារបស់រូបគេ ពិតប្រាកដមែន ទុកសម្រាប់ជួញដូរ ចែកចាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
https://www.rmn.asia
![](http://rmn.asia/wp-content/uploads/2022/08/FF06E74E-0612-4E6B-AC92-C9C70F90F75A-1024x559.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/65D35499-6092-45B9-9D73-45E253682F50-1024x578.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/24DD5DFC-6681-4144-92E1-4A37ED49BF26-1024x576.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/7C4AC3BF-E270-49A4-A9C7-F831F9268EE7-1024x573.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/808F5B42-8043-44E8-8A85-8F1EA10896CE-1024x573.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/F384B786-08AD-4147-9197-E8089B7FA59A-1024x566.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/B1E6E5AE-5E97-494D-A8A3-2AB12158CD73-1024x697.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/6CDF1255-E355-449A-A07D-A983FC0A8378-1024x231.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/CF0C2220-1A30-4085-A15D-6E08875DDB4A.jpeg)