Month: February 2025

លោកវរសេនីយ៍ត្រីសែម សាមឿននាយប៉ុស្តិ៍រដ្ឋបាលការពារព្រំដែនគោក៨៩១ដឹកនាំក្រុមការងារជួបពិភាក្សាក្នុងការទំនាកទំនងជាមិត្តភាពល្អព្រំដែនជាប់គ្នារវាងកម្ពុជានិងថៃ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥  ត្រូវនិងថ្ងៃព្រហស្បតិ៍ ១កើតខែផល្គុន ឆ្នាំរោងឆស័ក.ព.ស.២៥៦៨ វេលាម៉ោង ០៩និង០០ នាទីព្រឹក កម្លាំងអង្គភាពវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានជួបជំនួបពិភាក្សាការងាររួមគ្នា  ជាមួយទាហានឈុតខ្មៅថៃ ប្រទល់ទល់មុខភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន។ តាមការស្នើរសុំរបស់ភាគីថៃ  ទីកន្លែង គោល ដៅរោងម៉ាស៊ីនដីក្រុមហ៊ុន ភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពាន…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម ជាលើកដំបូងនៅកម្ពុជា រៀបចំដោយអង្គការសម្ព័ន្ធ​ពិភពឥស្លាម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម។កិច្ចប្រជុំកំពូលឥស្លាម ត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ដោយអង្គការសម្ព័ន្ធ​ពិភពឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា»។ អង្គការសម្ព័ន្ធពិភពឥស្លាម…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជា ត្រូវបានបណ្ដាប្រទេសលើសកលលោកទទួលស្គាល់ថាជាប្រទេសគម្រូ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សេរីភាពជំនឿសាសនាពលរដ្ឋទូទៅ រួមទាំងសាសនិកឥស្លាម។ សម្ដេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា គ្មានសាសនាណាមួយបង្រៀនសាវ័កឱ្យប្រព្រឹត្តអំពើបាបនោះទេ ពោលគឺសាសនាទាំងអស់សុទ្ធតែបានតម្រង់ទិសសាសនិករបស់ខ្លួនឱ្យប្រព្រឹត្តអំពើល្អ ប្រកបដោយសីលធម៌ មេត្តាធម៌ គុណធម៌ ភាពស្មោះត្រង់។…

ជិះកង់ផ្សព្វផ្សាយរួមគ្នាសំអាតទីក្រុងសឹ្ទងត្រែង ផ្តើមចេញពីយើងទាំងអស់គ្នា !

(ខេត្តស្ទឹងត្រែង)ក្រុមយុវជន និងមន្រ្តីរាជការនៅខេត្តស្ទឹងត្រែងបាននាំគ្នាជិះកង់ជុំវិញខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ដើម្បីអបអសាទរទិវាទីក្រុងស្អាតលើកទី១៣ ។    គោលដៅនៃវិស័យទេសចរណ៍កម្ពុជា គឺការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តក៏ដូចជាការរៀបចំ និងការដាក់ចេញ…

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលបានបាញ់ស្រោចមកលើសមត្ថកិច្ចបានហើយ ដោយរង្វង់ប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់បានជនសង្ស័យចំនួន៤នាក់ប្រុស៣ស្រី១

ខេត្តកំពង់ចាម : នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ក្នុងករណីខាងលើនេះ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស…

បទវិភាគ៖ភាគីអាមេរិកដាក់កំហិតទៅលើ “ការវិនិយោគទៅមក”ជាមួយប្រទេសចិន វាពិតជាបំផ្លាញទាំងផលប្រយោជន៍ខ្លួនឯងនិងអ្នកដទៃ

កាលពីថ្ងៃទី២១ខែកុម្ភៈតាមម៉ោងក្នុងតំបន់ វេបសាយសេតវិមានអាមេរិកបានដាក់ចេញអនុស្សរណៈនៃគោលនយោបាយវិនិយោគស្តីពី“ការតម្កល់ទុកសហរដ្ឋអាមេរិកជាចម្បង”ដោយប្រកាសថា នឹងកែសម្រួលគោលនយោបាយវិនិយោគរបស់សហរដ្ឋអាមេរិក ។ អំពីគោលនយោបាយនេះ ខ្លឹមសារសំខាន់បំផុតគឺកំណត់ “តំបន់ហាមឃាត់”នៃការវិនិយោគទៅមករវាងចិននិងអាមេរិក ដើម្បីបង្កើនការដាក់កំហិតថែមមួយកម្រិតទៀត ។ឧទាហរណ៍ដូចជា អនុស្សរណៈនេះបានលើកឡើងថា នឹងទប់ស្កាត់បុគ្គលិកដែលពាក់ព័ន្ធនឹងប្រទេសចិន “ប្រមូលទិញសហគ្រាសនិងទ្រព្យសម្បត្តិដ៏គន្លឹះរបស់អាមេរិក” ដាក់កំហិត“ការវិនិយោគលើស្ថាប័នយុទ្ធសាស្ត្រដូចជា បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ កសិកម្មនិងថាមពលជាដើម” ទន្ទឹមនឹងនេះ “គិតពិចារណាពីការអនុវត្តការរឹតបន្ដឹងថ្មីឬបង្កើនការដាក់កំហិតទៅលើការវិនិយោគរបស់អាមេរិកក្នុងវិស័យពាក់ព័ន្ធដូចជាវត្ថុពាក់កណ្ដាលចម្លង បញ្ញាសិប្បនិម្មិត បច្ចេកទេស…

ឯកឧត្តម ឡាវ វ៉ាន់ ៖ ប្រកៀកស្មាគ្នារវាងក្រុមគ្រូពេទ្យកម្ពុជានិងចិន សង្គ្រោះជីវិតកុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត

 ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កុមារកម្ពុជាដែលមានជំងឺបេះដូងចំហពីកំណើតចំនួន៥រូបបន្ថែមទៀតនឹងចេញដំណើរទៅទទួលការវះកាត់និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន។ តាមរបាយការណ៍ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បានរំលេចថា ចាប់ពីឆ្នាំ២០១៨មក តាមរយៈគម្រោងនៃក្តីស្រឡាញ់ មន្ទីរពេទ្យបេះដូងFuwai និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចុះពិនិត្យសុខភាពជូនដល់កុមារកម្ពុជានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន១២ផ្សេងទៀតសរុបមានចំនួនចំនួន៧៩,៥១១នាក់…

ការស្ទង់មតិ CGTN ៖ ការវាយតម្លៃកម្រិតពេញចិត្តជាសកលសម្រាប់ខែដំបូងរបស់លោក Trump បានចេញផ្សាយ

រយៈពេលមួយខែដែលរដ្ឋាភិបាលអាណត្តិថ្មីរបស់សហរដ្ឋអាមេរិកបានឡើងកាន់តំណែង ក្រុមប្រព័ន្ធផ្សព្វផ្សាយចិននិងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន បានចេញផ្សាយលទ្ធផលស្ទង់មតិលើអ្នកឆ្លើយសំណួរចំនួន ៧៥៨៦ នាក់នៅក្នុង ៣៨ ប្រទេសជុំវិញពិភពលោកតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិ New Era ។នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ជាសកល៦៣.៧% បានយល់ឃើញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកអាណត្តិថ្មីបានចាប់ផ្តើមឡើងវិញនូវ”ការដកខ្លួនចេញពីអង្គការអន្តរជាតិ” នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់អភិបាលកិច្ចសកលដែលសមាមាត្រនេះឈានដល់ ៦៦.៧% ក្នុងចំណោមអ្នកឆ្លើយតបពីសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិក ។ លើសពីនេះ…

គណៈប្រតិភូកម្ពុជា៖ ដំណើរទស្សនកិច្ចសិក្សានៅទីក្រុងសិនជិនប្រកបដោយជោគជ័យ

ភ្នំពេញ : កាលនៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥៖ គណៈប្រតិភូកម្ពុជា រួមមានអភិបាលនៃគណៈអភិបាលខេត្តជាប់ឆ្នេរសមុទ្រ ទាំងបួនរបស់កម្ពុជា ដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងកែប បានធ្វើទស្សនកិច្ចនៅទីក្រុងសិនជិនប្រទេសចិន ប្រកបដោយភាពជោគជ័យ។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ស្វែងរកឱកាសវិនិយោគប្រកបដោយភាពច្នៃប្រឌិតមកកម្ពុជា។ គណៈប្រតិភូបានទៅទស្សនាស្ថាប័នឈានមុខរបស់…

បណ្ឌិត ជា មុនីឫទ្ធិ៖ វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ ឃ្លាំងពុទ្ធិមហាសាលសម្រាប់តំបន់!

ប៉េកាំង៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៉េកាំងមានរៀបចំកម្មវិធីបើកដំណើរការវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ។ តាមប្រព័ន្ធវីដេអូ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសរំលេចថា ឆ្នាំ២០២៤ គឺជាខួបលើកទី១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ហើយក៏ជាឆ្នាំនៃការចេញដំណើរដ៏ប្រពៃសម្រាប់បណ្តាប្រជាជាតិតាមដងទន្លេឡានឆាង-មេគង្គរួមគ្នានៅក្នុងការបង្កើនបរិមាណមាសបៃតងតាមរយៈវិស័យទេសចរណ៍ ដែលក្នុងនោះក្រោមក្របខណ្ឌទ្វេភាគី កម្ពុជានិងចិន បានកំណត់យកឆ្នាំ២០២៤ជាឆ្នាំនៃការរៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន…

You missed