ជាការចូលរួមផ្តល់កំលាំងចិត្ត និងលើកទឹចិត្តដល់កីឡាករក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលបានជាប់ជម្រើសជាតិ ហើយត្រៀមទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម នាថ្ងៃទី១៩ ដល់ ២២ ខែឧសភា ខាងមុខនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិត្តិយស ក្លឹបហែលទឹកក្រសួងព័ត៌មាន បានទទួលជួបផ្តល់ថវិកាលើកទឹកចិត្តដល់ កីឡាករហែលទឹក ១រូប និងគ្រូបង្វឹក ១ រូប នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន ។
តាមបញ្ជាក់របស់លោក សុខ សារ៉េត ប្រធានក្លឹបហែលទឹក្រសួងព័ត៌មាន បានជម្រាបជូនថា ក្លឹបហែលទឹកក្រសួងព័ត៌មាន ១ រូប គឺកីឡាករ លឹម សុខវឌ្ឍន៍នន្ទ បានជាប់ជាកីឡាករជម្រើសជាតិក្នុងចំណោមប្រកួតកីឡាករចំនួន១៦ រូបដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម បាពេលខាងមុខនេះ ។
សម្រាប់កីឡារ លឹម សុខវឌ្ឍន៍នន្ទ មានបទពិសោធន៍ និងធ្លាប់ជាប់ជម្រើសជាតិ ឆ្នាំ២០២១ ដោយទទួលមេដាយ ប្រាក់ ២ និង សំរិទ្ធ ១ ហើយសម្រាប់ការដែលត្រូវទៅប្រកួត នៅស៊ីហ្គេម គឺក្នុងប្រភេទកីឡា FIN Swimmig ការហែលទឹកជើងទា ដែលមានកីឡាករជម្រើសជាតិកម្ពុជាចំនួន ៧ រូប ប្រកួតសម្រាប់វិញ្ញាសារនេះ ។
តាមរបាយការណ៍របស់សហពន្ធ័ខ្មែរកីឡាហែលទឹក បានអោយដឹងថា សមាសភាព ដែលទៅចូលរួមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២នៅប្រទេសវៀតណាម មានប្រតិភូដឹកនាំ ១ រូប មន្រ្តីគណ:កម្មការអន្តរជាតិ ១ រូប គ្រូបង្វឹកកីឡា FIN Swimmig ១ រូប គ្រូបង្វឹកកីឡាហែលទឹក ២ រូប កីឡាករ កីឡាការិនី FIN Swimmig ៦ រូប និងកីឡាករ កីឡាការិនីហែលទឹក ១០ រូប ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ជាកំលាំងចិត្ត អោយកីឡាករ លឹម សុខវឌ្ឍន៍នន្ទ ត្រូវប្រឹងប្រែងអោយអស់សមត្ថភាពដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអោយឈ្នះការប្រកួត ដណ្តើមបាន មេដាយ និងកិត្តិយសមកជូនជាតិ និងមាតុភូមិ អ្វីដែលសំខាន់គឺត្រូវ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងតំលៃរបស់កីឡាករ។
នៅក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ថវិកាចំនួន ២ លានរៀល ជាការលើកទឹកចឹត្ត ដល់កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ជូនដល់គ្រូបង្វឹក ហែម ថុនពន្លឺ ៣០ ម៉ឺនរៀល ។ ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សា ក្លឹបហែលទឹកក្រសួងព័ត៌មាន ឧបត្តម្ភ ១០០ ដុល្លា លោក អ៊ុង ណុល អនុប្រធានក្លឹប ១០០ ដុល្លា ។ សម្រាប់ក្លឹបហែលទឹកក្រសួងព័ត៌មាន ផ្ទាល់ បានផ្តល់ថវិកាចំនួន ២០០ ដុល្លា បន្ថែមផងដែរ ៕ប្រភព ទទក
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed