ភ្នំពេញ៖ ការធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យនេះធ្វើឡើងនា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចទើបបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការបង្ហាញមុខជាសាធារណៈពាក់ព័ន្ធនឹងអំពើលួចជាង២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿងនិងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត។
ជនសង្ស័យទាំង៣នាក់នោះមាន ទី១-ឈ្មោះ ត្រឹម ធឿន ហៅឡេងថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលលេខ៧E ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះជាមុខសញ្ញាចាស់ធ្លាប់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ហើយជាប់ពន្ធនាគារម១ រយៈពេល១ខែ ក៏ត្រូវបានដោះលែងវិញ រួចបន្តធ្វើសកម្មភាពយ៉ាងសកម្មជាងមុន និងច្រើនករណីបន្ថែមទៀត។ ទី២-ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧E ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី៣ -ឈ្មោះ ស្លេះ បញ្ញា ហៅ កៃ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០២និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់នៅចំណុចផ្ទះលេខ៧E ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើលួច(លួចម៉ូតូនិងរថយន្ត) ចំនួន២០ករណី បាត់បង់ម៉ូតូសរុបចំនួន ៤៤គ្រឿង រថយន្តចំនួន០២គ្រឿង ក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន០៥ ករណី(ម៉ូតូចំនួន២៥គ្រឿង) នៅខេត្តកំពត ចំនួន៥ករណី (ម៉ូតូចំនួន៦គ្រឿង រថយន្តចំនួន២គ្រឿង) នៅខេត្តកំពង់ស្ពឺចំនួន ៦ករណី (ម៉ូតូចំនួន៧គ្រឿង) និងនៅខេត្តតាកែវចំនួន៤ករណី (ម៉ូតូចំនួន ៦គ្រឿង)។
នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងនគរបាលបានដកហូតវត្ថុតាងម៉ូតូចំនួន១៤គ្រឿង រថយន្តចំនួន១គ្រឿង និងសម្ភារសម្រាប់កាច់សោកុងតាក់មួយចំនួនផងដែរ៕
https://www.rmn.asia
![](http://rmn.asia/wp-content/uploads/2022/03/BF518489-CF73-4BB0-9A08-FEABDB0F71E6.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/EDA9626E-06A3-4142-8A7E-11E9AA40746F.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/D32E1877-13C4-43A1-84BD-594F2FBDAA6D.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/3E56ADCC-6F95-4A7A-8B9F-E7EE9D2522D1.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/1E8A7FE8-D59D-4824-AE9F-80B9AA894080.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/9F31FB20-8BC6-4000-A5C5-ECA480ABA6E6.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/610C1BB1-68AA-40E8-904B-D5EAC3B56D91-1024x594.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/AFF2257C-E7A1-4DB7-9A07-3462E684670B.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/83A8E514-44A6-4FFA-BCBC-61DFBBF2610F-1024x594.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/8E6178EC-D47B-4CC9-BC57-86A32C950B93-848x1024.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/948D394F-91D0-447C-B1DB-BBC0DBA13491-1024x768.jpeg)