រទេះដេកត្រៀបត្រា បាត់ម្ចាស់ទៅណា?

សង្ឃឹមថាវិធានការណ៌៣ការពារ ៣កុំ និងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយស័្មគ្រចិត្តដែលប្រមុខរាជរដ្ឋាភិបាលលោកខិតខំរាល់ថ្ងៃនេះ នឹងអាចធ្វេីឲ្យរោគរាតត្បាតចង្រៃរលាយបាត់អស់ពីសហគមន៌ ហេីយអាចធ្វេីឲ្យច្រកទ្វារអន្តរជាតិនានាបេីកដំណេីរការវិលមករកប្រក្រតីភាពដូចដេីមវិញ រទេះទាំងអស់នេះក៏នឹងមានសកម្មភាពដូចមុន ជីវភាពម្ចាស់វាក៏បានធូរធារជួយស្ដារសេដ្ឋកិច្ចគ្រួសារក៏ដូចសេដ្ឋកិច្ចជាតិឲ្យរីកចម្រេីនឈានឡេីងជាមិនខាន។
៣ការពារ ៣កុំ ជាបាលីមន្តអាគមដ៏សាកសិទ្ធអាចជួយចៀសផុតពីកូវីត19បាន តែកុំភ្លេចអនុវត្តតាមផង បេីត្រឹមតែសូត្រហេីយមិនអនុវត្តតាមក៏គ្មានប្រសិទ្ធិភាពដែរ ។ (អក្ខរា០២)

