រឿងទំនាស់ដីធ្លីរ៉ាំរ៉ៃនៅចំណុចបឹង៧៥កំពុងត្រូវឯ.ឧប៉ាន់ខែមបុនថននាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីអញ្ជេីញចុះដោះស្រាយហេីយ។

ដេីម្បីស្វែងយល់ពីរឿងទំនាស់នេះយកមកផ្សាយជូនប្រិយ៌មិត្តអ្នកអានបានជ្រាបអ្នកយកព័ត៌មានយេីងចុះទៅជួបលោកទឹម ម៉នមេឃុំទួលពង្រដេីម្បីសុំការបំភ្លឺនៅសាលាឃុំផ្ទាល់តែម្ដង។ ប៉ុន្តែលោកមេឃុំសុំមិននិយាយបកស្រាយអ្វីទាំងអស់ដោយសំអាងថាឯ.ឧប៉ាន់ែខមប៊ុនថន ដែលធ្លាប់មានស្នាដៃល្អក្នុងការដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅបឹងជង្រុកទទួលបានជោគជ័យ នាពេលថ្មីៗនេះកំពុងតែដោះស្រាយហេីយ។ លោកមេឃុំស្នេីសុំឲ្យយេីងរង់ចាំស្ដាប់លទ្ធផលដែលនឹងអាចទទួលបាននាពេលឆាប់ៗខាងមុខនេះដោយលោកមានជំនឿយ៉ាងមុតមាំថាឯ.ឧប៉ាន់ខែមប៊ុនថននិងរកយុត្តិធម៌ជូនភាគីរងគ្រោះបាន។
ថ្វីត្បិតតែលោកមេឃុំមិនបានមានប្រសាសន៌បំភ្លឺក៏ដោយ ក៏ប៉ុន្តែយោងតាមឯកសារមួយច្បាប់ដែលរស្មីញូស៍ទទួលបាន គឺកាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ក្រុមប្រឹក្សាឃុំទួលពង្របានចេញលិខិតបដិសេធមិនទទួលស្គាល់ឈ្មោះព្រាបសារុន និង គង់ជានិងបក្សពួកដែលបានបំផុសប្រជាពលរដ្ឋពីកន្លែងនានាចូលមកសង់ខ្ទមនិងដេីរបែងចែកដីយ៉ាងអនាធិបតេយ្យលេីដីកម្មសិទ្ធឯកជនរបស់អ្នកដទៃនៅចំណុចបឹង៧៥ភូមិអូរអំពិល។គប្បីបញ្ជាក់ថា ថ្វីត្បិតតែមិនបានជួបសម្ភាសផ្ទាល់ជាមួយភាគីពាក់ព័ន្ធ(លោកគង់ជានិងក្រុមហ៊ុនលីអ៊ុតនី)តែអ្នកយកព័ត៌មានយេីងបានសាកសួរអ្នកភូមិនៅក្បែរកន្លែងដីទំនាស់ជាច្រេីននាក់ដោយទទួលបានចម្លេីយភាគច្រេីនដូចៗគ្នាថា ពួកគាត់(ប្រភព)ដែលនៅក្បែរដីទំនាស់បឹង៧៥នេះគ្រាន់តែដឹងថា ដីទំហុំ៣៣០ហិតតានេះលោកលីអ៊ុតនីបានទិញពីអតីតយោធិនក្នុងវរ:សេនាតូច៦៧២និង៦៧៣តាំងពីនៅជាព្រៃឬស្សីនិងចំការមីននៅឡេីយ លុះលោកលីអ៊ុតនីឈូសឆាយបានស្អាតអាចធ្វេីស្រែបានជាងពាក់កណ្ដាលស្រាប់តែឃេីញពួកអតីតយោធិនចូលមកដណ្ដេីមកាន់កាប់វិញដោយសំអាងថាមិនបានទទួលប្រាក់ថ្លៃលក់ដីពីលោកព្រាបសារុនហៅd3គ្រប់ចំនួនតាមតម្លៃព្រមព្រៀងគ្នា(មេសុីដាច់កូនចៅ) លោកលីអ៊ុតនីដែលជាជនរងគ្រោះព្រោះអស់ប្រាក់ហេីយមិនបានដីទៀតក៏បានធ្វេីការតតាំងតាមផ្លូវច្បាប់រហូតដល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីចុះមកសេីបអង្កេតអស់រយះពេលច្រេីនខែនិងច្រេីនលេីកច្រេីនសារទេីបមានចេញសេចក្ដីសំរេចរបស់រាជរដ្ឋាភិបាលមួយលេខ១៥៥៣សជណចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ដោយបែងចែកដីនេះជាពីរចំណែកគឺប៉ែកខាងកេីតទំហុំ២២៨ហិតតាបានទៅលោកលីអ៊ុតនី កាន់កាប់និងខាងលិចទំហុំជាង១០១ហិតតាបានមកគ្រួសារអតីតយាធិនអង្គភាព៦៧2និង៦៧៣ពិតប្រាកដ។
ប្រភពភាគច្រេីននេះឲ្យដឹងទៀតថាក្រោយពីប្រកាសលិខិតលេខ១៥៥៣សជណនិងមានការសម្របសម្រួលគ្នារវាងលោកលីអ៊ុតនីនិងតំណាងអាតីតយោធិនរួចហេីយគេឃេីញលោកលីអ៊ុតនីចាប់ផ្ដេីមធ្វេីស្រែលេីដីចំណែករបស់លោកតាំងពីឆ្នាំ២០១៥រហូតមក។ លុះដល់ឆ្នាំ២០១៩ពួកគាត់ឃេីញមានភាគីលោកព្រាបសារុន គង់ជានិងបក្សពួកដែលកាលពីឆ្នាំ២០១៨ធ្លាប់បានចូលទៅអុកឡុកយកដីគេម្ដងហេីយនៅខាងត្បូងថ្នល់ ស្រាប់តែលេីកគ្នាដដែលនេះមកចាប់យកដីនៅចំណុចបឹង៧៥នេះតែម្ដងដោយដំបូងមានសង់ខ្ទមតែបូនដប់ខ្ទមទេ តែយូរទៅកាន់តែច្រេីនទៅរហូតដល់ពាន់ខ្នង តែខ្ទមឬផ្ទះខ្លះគ្រាន់តែសង់ចោលដេីម្បីយកដីពុំមានមនុស្សមកស្នាក់នៅទេ។ តាមសម្ដីប្រភពដែលមានទីលំនៅជាប់ដីទំនាសនោះឲ្យដងទៀតថាពួកគាត់ចង់ឃេីញមានំណោះស្រាយឲ្យបានឆាប់ព្រោះពួកអ្នកមកតាំងទីលំនៅថ្មីលេីដីទំនាស់នេះសុទ្ធតែអ្នកមកពីចម្ងាយដែលខ្លះគ្មានប្រវត្តិច្បាស់លាស់ធ្វេីឲ្យពួកគាត់មានកង្វល់ខ្លះៗចំពោះបញ្ហាសន្តិសុខ។
ក្នងចំណោមប្រភពដែលយេីងបានជួបសាកសួរក៏មានប្រភពខ្លះនិយាយថា សជណ១៥៥៣ អនុវត្តខុសទីតាំង តែនៅពេលដែលអ្នកយកព័ត៌មានសួរបញ្ជាក់ថាតេីទីតាំងពិប្រាកដនៅទីណា? ប្រគពនោះឆ្លេីយថាមិនដឹងច្បាស់ឮតែគេថាដែរ។
បេីមានព័ត៌មានប្លែករស្មីញូវនឹងលេីកយកមកផ្សាយបន្តទៀតនៅពេលក្រោយជូនមិត្តអ្នកអានជាទីគោរពរបស់យេីង។ (LonNok serei Rakmey News)









