ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ អញ្ជើញទៅបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណគំរូថ្មី នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឬអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ដែលខ្លួនរស់នៅ

ភ្នំពេញ: យោងតាម page របស់ឧត្តមសេនីយ៍ឯក សាយ ម៉េង ឈៀង បានឲ្យដឹងថា : ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ឬមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី សូមសាមីខ្លួនអញ្ជើញទៅបំពេញបែបបទស្នើសុំ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ដែលខ្លួនតាំងទីលំនៅអចិន្ត្រៃយ៍ដោយឥតគិតថ្លៃ។

សាមីខ្លួនត្រូវបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តែម្តងគត់ (លើកលែងតែអស់សុពលភាព ឬ បាត់ ឬខូច) និង យកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាល ឬ អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ដែលខ្លួនតាំងទីលំនៅអចិន្ត្រៃយ៍ដូចខាងក្រោមនេះ ៖
-សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួន ។
-សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសាររបស់សាមីខ្លួន
-ជនបរទេសត្រូវមានព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ
-សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលស្គាល់ថា ជននោះកើតពីឪពុក ឬ ម្តាយ ដែលមានសញ្ជាតិខ្មែរ ឬ ព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សញ្ជាតិខ្មែរ ឬ ឯកសារភស្តុតាងជាផ្លូវការ ដែលបញ្ជាក់ថា សាមីជនកើតមកពីឪពុក ម្តាយ ដែលមានសញ្ជាតិខ្មែរ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed