ថ្នាំញៀនជាច្រើនកូនថង់តូច ជនសង្ស័យម្នាក់កំពុងលួចលក់ និងជក់ក្នុងក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបាននៅ អូរព្រំដែន

ខេត្តបន្ទាយមានជ័យ : ថ្នាំញៀនជាច្រើនកូនថង់តូច ជនសង្ស័យម្នាក់កំពុងប្រើប្រាស់និងសេពគ្រឿងញៀនក្នុងក្រុងប៉ោយប៉ែត ត្រូវកម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ៩១១ សហការជា មួយម្លាំងយោធាឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅយប់ថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២១ នៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ អែល ឡៅ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សូ ចាន់ណារីបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពេលកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍បឹងសាគូនិងកម្លាំងយោធាបានដើរល្បាត នៅពេលយប់តាមបន្ទាត់ព្រំដែនក្នុងការទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ ស្រាប់ប្រទះឃើញជនសង្ស័យកំពុងជិៈម៉ូតូហើយបានឃាត់សួរនាំនិងធ្វើការឆែកឆេររកឃើញថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌ថ្លា ចំនួន៦កូនថង់តូចនិងថ្នាំញៀនប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហម ដែលមានអក្សរ WY​ លើគ្រាប់ថ្នាំម្ខាង ចំនួន៤៨គ្រាប់ ដែលជនសង្ស័យបានលាក់ទុកនៅក្រោមកែបម៉ូតូ ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យ ឈ្មោះអែល ឡៅ រួមទាំងវត្ថុតាងមានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ថ្លា ចំនួន៦កូនថង់តូចនិងថ្នាំញៀនប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហម ដែលមានអក្សរ WY​ លើគ្រាប់ថ្នាំម្ខាង ចំនួន៤៨គ្រាប់រួមទាំង ម៉ូតូ០១គ្រឿង បានប្រគល់ឲ្យនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់បន្ត៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed