ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនគ្រួសារសពដែលស្លាប់ដោយជម្ងឺកូវីដ១៩

ខេត្តបន្ទាយមានជ័យ: ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១ នេះបើយោងតាមផេក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ អមដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិតហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកហឿន វីរៈអភិបាលរងក្រុងប៉ោយប៉ែត អញ្ចើញប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជម្ងឺកូវីដ១៩ ។
គ្រួសារសពម្នាក់ ទទួលបានថវិកាចំនួន៥លានរៀល
បានប្រគល់ដល់១២គ្រួសារនៃសព១២នាក់ ដែលមានលំនៅនៅក្រុងប៉ោយប៉ែត ។មកទល់ថ្ងៃទី៥ខែកក្កដា នេះ
ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ចំនួន៣៩នាក់ហើ
ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋគ្រួសារសព សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed