សមត្ថកិច្ចបានបញ្ជូនជនសង្ស័យដែលជាឪពុកចុងដែលសំលាប់ក្មេងអាយុ ២ ឆ្នាំទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ: ជនសង្ស័យជាឪពុកចុងឈ្មោះ​ សុខ​ រដ្ឋា​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលេីករណីអំពើឃាតកម្ម (វាយ និងយកជង្គង់អុកលើដើមទ្រូងបណ្តាលឲ្យស្លាប់)​ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២១​

កើតហេតុ ត្រង់ចំណុចក្នុងផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៣ម៉១៥នាទី ។​ ជនសង្ស័យឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទស្រី អាយុ ០២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៣ម៉១៥នាទី នៅចំណុចផ្ទះជួល ផ្លូវ លំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទ ស្រី អាយុ ០២ ឆ្នាំ និងជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ ឆ្នាំ បាននៅក្នុងផ្ទះជួលតែ ០២ នាក់ ខណៈនោះជនរងគ្រោះបានវាយក្បាល និងយកជើងធូបចាក់ភ្នែកជនសង្ស័យ ភ្លាមនោះជនសង្ស័យខឹងក៏បានចាប់ជនរងគ្រោះវាយខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក៏បាននាំជនរងគ្រោះទៅឲ្យជីតារបស់ជនរងគ្រោះឈ្មោះ ម៉ី ថុល ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ដោយភូតកុហកថារូបគេរអិលជើងដួលក្នុងបន្ទប់ទឹកសង្កត់លើជនរងគ្រោះបណ្ដាលឲ្យស្លាប់ ហើយឈ្មោះ ម៉ី ថុល ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសាកសពជនរងគ្រោះឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែងមិនអាចរអិលជើងដួលសង្កត់លើដូចការអះអាងរបស់ជនសង្ស័យនោះទេ ពេលនោះសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យឈ្មោះ សុខ រដ្ឋា យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ រយៈពេលយ៉ាងយូរទើបជនសង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថារូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។ បន្ទាប់មកឈ្មោះ ផុន សុខហាក់ ភេទ ស្រី អាយុ ២៧ ឆ្នាំ (ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះ នន ស្រីនិច) បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះឈ្មោះ នន ស្រីនិច បានប្រគល់ឲ្យម្ដាយឈ្មោះ ផុន សុខហាក់ យកទៅធ្វើបុណ្យនៅវត្តសំបួរ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០១នាក់ឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមនីតិវិធី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed