ឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនិងបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់

ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃទី៣០/0៦/២០២១ ឯកឧត្តមស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវ ឌ្ឍន:ភាពនិងបច្ចេកទេសនៃការសាងសង់ អគាររដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធនានា នៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងតំណាងស្ថានទូតជប៉ុនតំណាងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)និងមន្ត្រីជំនាញតំណាងក្រុមហ៊ុនសាងសង់ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ។
និងមានការចូលរួមពីសំណាក់ឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យព្រមទាំងមន្ត្រីរាជការជុំវិញខេត្តទាំងអស់បានចូលរួមជាច្រើននាក់ផងដែរនូវនាពេលនោះ។

នៅក្នុងបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពបច្ចេកទេស នៃការសាងសង់និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអាគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់ បានណងអៀន ឱ្យមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យាឬសៀវភៅបន្ទុកក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឲ្យបានរួចរាល់តាមកិច្ចសន្យាដែលបានកំណត់។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមានព្រំដែនសំណង់អាគារអន្តេវាសិកដ្ឋាន និងចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ (ឃ្លាំង និងទីលានកុងទីន័រ)និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន(CM Grand Development Co.Ltd&Tan kim Eng co.Ltd និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកា ប្រមាណ ៨៣៥ ២៥០ ១៦៨(B)បាត ក្រោមគម្រោងឥណទាន ទីភ្នាក់ងារសហប្រតិបត្តិការណ៌អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេលវេលា ២៤ខែគិតរហូតមកដល់ចុងខែមិថុនាឆ្នាំ ២០២១ នេះគម្រោងនេះសម្រេចបានប្រមាណជា ២០;50% ហើយ។

គួរកត់សម្គាល់ថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់ បានណងអៀន នេះនឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគការធ្វើពាណិជ្ជកម្មឆ្លងកាត់ ដែនការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍សំដៅ លើកម្ពស់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed