(បើចង់ចាប់ពស់ត្រូវចាប់ក្បាលវា តែបើចាប់ចំកន្ទុយគឺវាអញ្ចឹង)តុលាការបន្តសាកសួរ អ្នកសារព័ត៌មាន៥នាក់ ពាក់ព័ន្ធបទល្មើស ជំរិតទារប្រាក់ ពីម្ចាស់ល្បែងស៊ីសង នៅស្រុកមុខកំពូល

ទន្ទឹមនេះ ម្ចាស់ល្បែងស៊ីសង ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកតុលាការ ជាមួយគ្នា ផងដែរ ។ នេះបើតាមលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកណ្ដាល។
លោកបានបន្តទៀតថា : ប្រតិបត្តិការបង្ក្រាប នេះ គឺ បន្ទាប់ពីទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
ក្រុមជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ច ថ្លែងថា ជនសង្ស័យប្រុសស្រីចំនួន៦នាក់ រួមមាន ៖
១/.ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ជាម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS
២/.ឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន
៣/.ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន
៤/.ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន
៥/.ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន
៦/.ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ។ដោយឡែក ម្ចាស់ល្បែងស៊ីសង មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ត្រង់ចំណុចនេះប្រជាពលរដ្ឋ បានសន្និដ្ឋានថា មើលទៅហាក់ដូចជាមានអាថ៌កំបាំង ? ៕N7


