បន្ទាប់ពីមានការរិះគន់ពីអ្នកប្រេីប្រាស់តាមបណ្ដាញសង្គម អាជ្ញាធរស្នងកាដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបុរសម្នាក់ដែលចោលសំរាមចូលស្ទឹងភ្លាមៗ

នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក បុរសឈ្មោះ ផុន សំ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរ ឃុំល្វា ស្រុកបវេល
ខេត្តបាត់ដំបង កោះហៅមកធ្វើការសាកសួរទាក់ទងនឹងករណីដឹកសំរាមយកមកចោលក្នុងទឹកស្ទឹង បង្កឱ្យមានការរិះគន់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្តាញសង្គម។
ក្រោយពីបានសារភាពទទួលស្គាល់នូវកំហុសឆ្គងរបស់គាត់ អាជ្ញាធរឃុំបានធ្វេីកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្តទៀត៕

