គណៈបញ្ជាការឯកភាព ដឹកនាំដោយលោក សុខ ពេញវុធ បានចុះរៀបចំលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវនូវការដាក់តាំងលក់រថយន្តតាមផ្លូវ សាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ

ភ្នំពេញ: នៅថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹកនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ​ លោក​ សុខ​ ពេញ​វុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការរងនគរបាលរាជធានីភ្នំពេញ​ និងដោយមានការចូលរួម ពីលោកប្រធានការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកអធិការ លោកអធិការរង​ លោកមេបញ្ជាការ​ លោកមេញ្ជាការរងរាជអាវុធហត្ថខណ្ឌដូនពេញ​ បានចុះរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​សាធារណៈ​ រថយន្តគួកជេ​ និងរថយន្តដែលបានមកចតចោលនៅលេីទ្រូងផ្លូវ​ និងចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវសាធរណៈបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: បង្ករការកកស្ទះចរាចរណ៍និងសោភណ្ឌភាពរាជធានីភ្នំពេញ។
គួររំលឹកផងដែរថាកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលសាលាខណ្ឌដូនពេញបានចេញសេចក្តី ជូនដំណឹងស្ដីពីការបញ្ឈប់ការដាក់តាំងលក់រថយន្តលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយទុករយៈពេលអោយបីថ្ងៃដើម្បីឲ្យម្ចាស់យានយន្ត យករថយន្តដែលតាំងនៅលក់លើចិញ្ចើមផ្លូវចេញជាកំហិត ក្នុងករណីនៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹងក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌដូនពេញទេនោះ រដ្ឋបាលខណ្ឌដូនពេញនិងចុះអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិ លោក លោកស្រីឡើយ។
ហើយនៅថ្ងៃទី១២ខែមិថុនានេះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះប្រតិបត្តិការ ជាលទ្ធផល​ ៖រថយន្តចំនួន​ ២៧គ្រឿង ត្រូវបានស្ទូច​ និងដកហូតយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញរួមមាន៖
១/ររថយន្តគួកជេរចំនួន​ ១៧គ្រឿង
២/រថយន្ត​សំចតសម្រាប់ជួល​ចំនួន​០៥គ្រឿង​ ។
៣/រថយន្តប្រជាពលរដ្ឋចំនួន​ ០៥គ្រឿង​ ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការរដ្ឋបាលនេះ កម្លាំងចម្រុះនឹងបន្តចុះអនុវត្តការងារនេះជាបន្តទៀត នៅវេលាម៉ោង១៤:៣០នាទីរសៀលនេះជាបន្តទៀត។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអបអរសាទរនូវចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ដែលបានចុះរៀបចំសណ្ដាប់ធ្នាប់មិនឱ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវងាយស្រួលអ្នកធ្វើដំណើរក្នុងការឆ្លងកាត់តាមផ្លូវនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ប្រជាពលរដ្ឋសង្ឃឹមជឿជាក់ថាលោកអភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញនិងមានចំណាត់ការបន្តទៅលើការហ៊ុំព័ទ្ធដោយដាំបង្គោលដាក់ច្រវ៉ាក់ យកចិញ្ចើមផ្លូវសាធារណៈនាំឲ្យមានការប៉ះពាល់ក្នុងការធ្វើដំណើរក៏ដូចជាការកកស្ទះចរាចរណ៍តាមដងផ្លូវ មិនមានសោភ័ណភាពក្នុងរាជធានីភ្នំពេញ។ ហើយចិញ្ចើមផ្លូវជាច្រើនដែលហ៊ុំព័ទ្ធដោយបង្គោលនិងដាក់ច្រវ៉ាត់នៅតាមបណ្ដោយផ្លូវ ម្តុំមុខវត្តស្រះចកនិងមុខមន្ទីរពេទ្យ ជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងកន្លែងនាៗជាច្រើនកន្លែងទៀត៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed