ចាប់ខ្លួនតាចាស់អាយុ៧៤ឆ្នាំម្នាក់ ក្រោយធ្វើសកម្មភាពរំលោ ភក្មេងស្រីអាយុ៦ឆ្នាំនៅស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ តាចាស់អាយុ៧៤ឆ្នាំម្នាក់ បានធ្វើសកម្មភាពលួងលោមរំលោភក្មេងស្រី អាយុ៦ឆ្នាំ រហូតបានសម្រេចនៅ ក្នុងព្រៃ ត្រូវម្ដាយក្មេងស្រីរងគ្រោះ ប្ដឹងសមត្ថកិច្ចចាប់ខ្លួន ។ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចគម្ពោតព្រៃខាងក្រោយផ្ទះជនរងគ្រោះ ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ ឈ្មោះ ឆេង ផុន អាយុ៧៤ឆ្នាំ មុខរបរកសិករ នៅភូមិត្រ ពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថ កិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុម្ដាយបានបាត់កូនស្រី មិនឃើញនៅផ្ទះទើបដើររកកូននៅតាមផ្ទះអ្នកជិត ខា ងតែមិនឃើញសោះ។ រហូតដល់វេលាម៉ោង១២៖២០នាទី ទើ ប ឃើញកូនដើរចេញពីគុម្ពោតព្រៃខាងក្រោយផ្ទះ ពេលនោះក៏ ឃើញជនសង្ស័យ បានដើរចេញមកតាមក្រោយដែរ។
បន្ទាប់មកម្ដាយបានឃើញកូនមានសភាពប្រឡាក់ពេញខ្លួន ក៏នាំកូនទៅងូតទឹក ពេលនោះកូនស្រីបាននិយាយប្រាប់ម្ដាយថា ខ្លួនឈឺត្រង់ប្រដាប់ភេទ ដោយមានការសង្ស័យម្ដាយបានហៅអ្នកជិតខាងម្នាក់ មកជួយពិនិត្យប្រដាប់ភេទរបស់កូន។ ភ្លាមនោះម្ដាយបាននាំកូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ដើម្បីពិនិត្យ។
ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះ កម្លាំងសមត្ថកិច្ចបា នចុះទៅពិនិត្យកន្លែងកើតហេតុ និងបានហៅជនសង្ស័យ ដើ ម្បីសាកសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕វណ្ណរ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕