លោកតាវ័យ៧១ឆ្នាំ ដើរវង្វេងបាត់ពីផ្ទះមួយយប់ធ្លាក់ពីលើភ្នំធំបណ្តាលឲ្យស្លាប់

ខេត្តបន្ទាយមានជ័យ៖ លោកតាវ័យ៧១ឆ្នាំម្នាក់បានបាត់ពីផ្ទះ០១យប់ លុះព្រឹកឡើងឃើញសពដេកស្លាប់នៅជិតចង្កេះភ្នំ កន្លែងកាយថ្ម ។​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ ទៀង រ៉ុម ភេទប្រុស អាយុ៧១ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ទៀតថា៖ តាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះគាត់កើតជម្ងឺវង្វេងស្មារតី ហើយតែងតែដើរឡើងលើភ្នំធំនេះជាញឹកញាប់ ។
ហើយមុនថ្ងៃកើតហេតុជនរងគ្រោះបានបាត់ពីផ្ទះ ០១យប់ លុះព្រឹកវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ទើបមានគេប្រទះឃើញ សព ហើយបានបង្កើតក្រុមការងារដែលមាន នគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រអធិការដ្ឋាននគរបាលស្រុក នគរបាលប៉ុស្តិ៍ បុគ្គលិកមណ្ឌលសុខភាពឃុំ មេភូមិ ដើម្បីធ្វើកោសល្យវិច្ច័យលើសព ឃើញមានស្នាមដាច់រលាត់ជាច្រើនកន្លែង តែពុំពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។
តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យជនរងគ្រោះស្លាប់គឺធ្លាក់ពីលើទីខ្ពស់មកទីទៀបមកប៉ះចំថ្ម(លើភ្នំ)ប្រហែលកំពស់៤០ម៉ែត្រ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសពរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕