សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យអភិបាលរាជធានីខេត្ត លុបចោលគម្រោងប្រមូលផ្តុំមនុស្ស រៀនបោះឆ្នោតសាកល្បង

ក្នុងសារជាសំ ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឲ្យ អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវ ប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បង នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស ពីការរៀបចំលិខិតផ្លូវការទៅកាន់ គជប ដើម្បី ស្នើ ឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោត ឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បាន គូសបញ្ជាក់ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ថា សូម កុំ ប្រមូល ផ្តុំ ប្រជាពលរដ្ឋ មកធ្វើការបណ្តុះបណ្តាលរៀនសូត្របោះឆ្នោត ព្រោះក្នុងពេលនេះ គ្មានការចាំបាច់ទាល់តែសោះ ដោយសារតែប្រទេស យើង មានអ្នកឆ្លងកូវីដ រាប់រយនាក់ ក្នុង១ថ្ងៃៗ ។
សម្តេចតេជោ ហ៊ុន សែន ក៏បាន មានប្រសាសន៍លើកឡើងថា យើងគោរព ឯករាជ្យភាព របស់គជប តែគជប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរង សម្ពាធ ពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed