ក្រុមគ្រូពេទ្យ យោធភូមិភាគពិសេស បន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៣គោលដៅ ៥ឃុំ ក្នុងភូមិសាស្រ្ត ស្រុកបាទីខេត្តតាកែវ

ខេត្តតាកែវ: នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ ប្រធានក្រុមប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេសបានអញ្ជើញចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋចំនួន៥ឃុំ មានចំនួន ៥៤ភូមិសរុបប្រជាពលរដ្ឋ កម្មករ និងជនបរទេស មានចំនួន៤៦.២៣៤នាក់ ក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ។
ក្រុមការងារ យោធភូមិភាគពិសេសបានបែងចែកជា ៣គោលដៅ៖ គោលដៅទី១ វត្តសិរីជោតវ័ន មានចំនួន២ឃុំ គឺ(ឃុំត្រពាំងសាប-ឃុំលំពង់)។ គោលដៅទី២ វត្តសុភី (កកោះ) មានចំនួន១ឃុំ គឺ(ឃុំកណ្ដឹង) ។ និងគោលដៅទី៣ សាលាបឋមសិក្សា សុខ អាន ពត់សរ មានចំនួន២ឃុំ គឺ( ឃុំក្រាំងធ្នង់-ឃុំពត់សរ)។
ឯកឧត្តម មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគពិសេស បានណែនាំក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំង៣គោលដៅត្រូវរៀបចំគម្លាតសុវត្ថិភាពជូនប្រជាពលរដ្ឋដើម្បីការពារការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅចាប់ពីអាយុ១៨ឆ្នាំឡើងឲ្យទទួលបានវ៉ាក់សាំងដូសទី១និងដូស២ទាន់ពេលវេលា និងអនុវត្តឲ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលគឺ៖៣កុំ និង៣ការពា ជាប់ជាប្រចាំ។ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អទាំង៣គោលដៅធ្វើយ៉ាងណាឲ្យដំណើការចាក់វ៉ាក់សាំងប្រព្រឹត្តទៅរលូនតាមផែនការ។
សូមជម្រាបជូនថាក្រុមការងារចាក់វ៉ាក់សាំងកូវីដ-របស់យោធភូមិភាគពិសេសបានទទួលផែនការថ្មីពីប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោកឱ្យចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកបាទីខេត្តតាកែវបន្ទាប់ពីត្រូវបានបញ្ចប់បេសកកម្មក្នុងតំបន់ក្រហម ៣សង្កាត់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកន្លងមក ។ លទ្ធផលចាក់វ៉ាក់សាំងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចំនួន ៣ ៨៣៥នាក់ ហើយបច្ចុប្បន្នកំពុងដំណើរការបន្ត ៕
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed