ដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត (ស្នងការនគរបាលខេត្តកណ្ដាល) ក្រុមការងារ និងប្រតិកម្មហ័ស ធ្វើការស៊ើបបបញ្ជក់ព៌ត័មាន

ខេត្តកណ្តាល: (យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង
សូមឆ្លើយតបគណនីហ្វេសបុក (Facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេក(page)ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា ៖( ខ្ញុំបាទសូមគោរពដល់ឯកឧត្តមឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាលនិងមន្ត្រីក្រោមឱវាទ សូមមេត្តាជួយពិនិត្យនៅឃុំ ដើមឫសស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ផងចុះព្រោះឡានដឹកដីបើកយ៉ាងអាណាធិបតេយ្យ វ៉ា ជែងគ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀត ដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឱ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡានស្ទើរតែគាំងបេះដូង។ ចាប់តំាងពីផ្សារដើមត្រាំងរហូតដល់ខាងលិចភូមិព្រៃប្រសាទ ឡានដីបើកលឿនៗខ្លាំងណាស់។ សូមឯកឧត្តមជួយមានវិធានការផង ផ្លូវខូចអស់ហើយ)។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចាត់អោយលោកអធិការស្រុកកណ្តាលស្ទឹង វរៈសេនីយ៍ទោ ឡេង សុខរុន ធ្វើការស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងសាធារណៈការស្រុក លោកមេឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស បានចុះដល់ទីតាំងខាងលើផ្លូវលេខ៣៤ ស្ថិតក្នុងភូមិសាស្រ្តឃុំដើមឫស ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបានធ្វើការត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តដឹកខ្សាច់ ថ្មបានចំនួន ៣៥គ្រឿង និងបានធ្វើការអប់រំ ណែនាំ និង ធ្វើកិច្ចសន្យាដល់អ្នកបើកបររថយន្តទាំងអស់គឺមិនត្រូវដឹកខ្សាច់ ដឹកថ្មដែលហូរទឹក ត្រូវគ្របអោយបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ ការបើកបរលឿន វ៉ា ជែងកម្លាំងបានធ្វើការដកហូតស៊ីផ្លេខ្យល់ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាហេតុបង្ករអោយលឺសំឡេងខ្លាំង និង រំខានដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាប្រជាពលរដ្ឋ ដែលមានទីលំនៅតាមដងផ្លូវ កន្លែងជាទីប្រជុំជន និងតម្រូវឲ្យអ្នកបើកបររថយន្ត ទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវគោរពជាដាច់ខាត ទៅតាមគោលការណ៍នៃច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវ បើកបររក្សាល្បឿនឲ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់។
អាស្រ័យហេតុនេះសូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed