ឃ្លាំងស្តុកខោអាវគីប កំរាលព្រំ កន្ទេល របស់អាជីវករខ្មែរនៅ(ផៃលិនហៅផ្សាររុ៉ងក្លឿប្រទេសថៃ) ត្រូវបានអគ្គីភ័យលេបត្របាក់នៅសល់តែផេះ

ខេត្តបន្ទាយមានជ័យ : ឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររុងក្លឿប្រទេសថៃត្រូវបានអគ្គីភ័យ ឆាបឆេះទាំងស្រុងនៅវេលាម៉ោង ៩:00 យប់ថ្ងៃទី ១៤ ខែមិថុនាឆ្នាំ២០២១ ដែលស្ថិតនៅទល់មុខផ្សារBig.-C ស្ថិតក្នុងភូមិដងងូ ឃុំប៉ាវ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ។
សមត្ថកិច្ចរបស់ថៃបានឲ្យដឹងថា ឃ្លាំងដែលឆេះនេះ គឺជាឃ្លាំង ដែលអាជីវករខ្មែរបានជួលទុកដាក់កំរាលព្រំ កន្ទេលធំនិងខោអាវគីប គឺឃ្លាំង.k72&k73។
សមត្ថកិច្ចថៃបានបញ្ជាក់បន្ថែមថា បើយោងតាមអ្នកយាមឃ្លាំង បានរៀបរាប់ប្រាប់ថា មុនកើតហេតុមានការឆ្លងចរន្តអគ្គិសនីពីលើដំបូលឃ្លាំង និងមានការភ្លើងធ្លាក់មកលើឃ្លាំង ក៏មានអគ្គីភ័យឆាបឆេះតែម្តងហើយក្នុងឃ្លាំងនោះស្តុករបស់សុទ្ធតែជាក្រណាត់ ដែលបណ្ដាលឱ្យមានការឆាបឆេះបានយ៉ាងលឿនខ្លាំងធ្វើឲ្យឃ្លាំងចំនួនពីរ ខូចខាតទាំងស្រុងតែម្ដង។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២១នេះនៅមិនទាន់អាចសន្និដ្ឋានបានទេ ថាអគ្គីភ័យនេះឆាបឆេះដោយមូលហេតុអ្វីពិតប្រាកដនៅឡើយ ដោយចាំមកពិនិត្យនៅព្រឹកនេះសិនតែបើយោងតាមព័ត៌មានខ្មែរដែលនៅនិងឃ្លាំងទាល់សន្និដ្ឋានថាទាំងសំបកឃ្លាំងនិងសម្ភារៈដែលបានបំផ្លាញដោយអគ្គីភ័យនេះអស់ទឹកប្រាក់សរុបប្រមាណមិនតិចជាង៥.០០០.០០០បាតនោះទេនេះបើតាមសមិត្ថកិច្ចថៃបានឲ្យដឹង ៕ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed