ប្តីយកខ្សែភ្លើងឆក់ប្រពន្ធ និងយកកាំបិតចាក់ខ្លួនឯង បណ្តាលឲ្យស្លាប់ទាំង២នាក់ សង្ស័យរឿងភ្លើងប្រច័ណ្ឌ

ភ្នំពេញ : នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមួយខ្សែ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បុរសជាប្តីអតីតជាយោធិនពិការម្នាក់ បានដាច់ចិត្តយកខ្សែភ្លើងឆក់ទៅលើប្រពន្ធមិនស្លាប់ ក៏យកាំបិតចាក់បន្ថែមទៀត បណ្តាលឲ្យស្រ្តីជាប្រពន្ធស្លាប់ក្នុងថ្លុកឈាម រួចយកកាំបិតចាក់សម្លាប់ខ្លួនឯងតាមក្រោយ ព្រោះតែរឿងភ្លើងប្រច័ណ្ឌ។

សពបុរសជាប្តីមានឈ្នោះ ឡោ សុភាវី អាយុ ៦០ ឆ្នាំ មុខរបរ យោធិនពិការ ចំណែកស្ដ្រីជាប្រពន្ធមានឈ្មោះ អាំង ស៊ីគូ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរ មេផ្ទះ។តាមការរៀបរាប់របស់កូនស្រីរបស់សពបានឲ្យដឹងថា មុនពេលកើតហេតុឪពុកម្តាយ របស់នាងតែងតែមានរឿងឈ្លោះគ្នា ជារៀងរាល់ថ្ងៃ ក្រោយមកនៅវេលាប្រម៉ាណជាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១នេះ ដោយរូបនាងនិងបង២នាក់ទៀត បាននាំគ្នាសម្រាកលង់លក់នៅបន្ទប់ខាងក្រោម ក្រោយមករូបនាងក៏ឮសូរសំឡេងម្តាយនិងឪពុក បានឈ្លោះប្រកែកគ្នា និងប្រតាយប្រតប់ទៅវិញទៅមក ឃើញដូចនេះរូបនាងនិងបងបានរត់ឡើងទៅមើល ឃើញឪពុកបានយកខ្សែភ្លើងរុំពេញខ្លួនម្តាយ ឆក់ឲ្យស្លាប់ បន្ទាប់មករូបនាងនិងបង ព្យាយាមចូលទៅជួយ តែដោយឪពុកបានយកកូនកាំបិត មកគម្រាមកូនមិនឲ្យចូលរួចបានចាក់ទៅលើស្រ្តីជាម្តាយស្លាប់ភ្លាមៗ បន្ទាប់មកបានយកកូនកាំបិតចាក់ ចំបំពង់កសម្លាប់ខ្លួនឯងតាមក្រោយ ស្លាប់ក្នុងថ្លុកឈាមទាំង២នាក់តែម្តងទៅក្នុងបន្ទប់ហោយភ្លាមៗ ក៏បានពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed