សង់កូនរោងលក់ដូរបន្តិចបន្តួចលេីមាត់អូររាប់ឆ្នាំហេីយពេលដំបូលពុករេីជួសជុលមេការហាមឃាត់មិនឲ្យជួសជុល (មានវីឌីអូ)

ក្រុងប៉ោយប៉ែត​៖​ ស្ត្រីកសិករម្នាក់មានទីលំនៅក្បែរស្ទឹងអូរខៃដន ក្នុងភូមិសុខសាន្តសង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ឈ្មោះមុំ​ ស្រីនីត ដែលមានមុខររបររួមផ្សំលក់ចាប់ហួយនំនែកនិងភេសជ្ជៈបន្តិចបន្តួច នៅលេីដីចំណីទំនប់អូរខៃដនបានកេីតទុក្ខមិនសុខចិត្តនឹងមេការក្រុមហ៊ុនអានកូម្នាក់ឈ្មោះលោកឌឹក ដែលបញ្ជាសន្តិសុខមកហាមឃាត់គាត់មិនឲ្យជួសជុលដំបូលរោង នៅពេលដែលគាត់ត្រូវជួសជុលព្រោះដំបូលចាស់ពុកខូចហេីយមិនអាចឲ្យភ្ញៀវមកអង្គុយហូបចុកបាន​ ធ្វេីឲ្យគាត់បាត់បង់ប្រាក់​ចំណូលប្រចាំថ្ងៃដែលធ្លាប់រកបានបន្តិចបន្តួចគ្រាន់ចិញ្ចឹមឆ្នាំងនិងចិញ្ចឹមកូនដែលនៅតូច។

បងស្រីបានសុំឲ្យរស្មីញ៉ូស៌ជួយផ្សព្វផ្សាយព័ត៌មាន​នេះផងដេីម្បីឲ្យដឹងឮដល់ថ្នាក់លេីក្នុងគោលបំណងសុំការសណ្ដោស ប្រណីទុកច្រកឲ្យគាត់មានមុខរបរបន្តិចបន្តួចនេះផងគ្រាន់ចិញ្ចឹមជីវិតក្នុង​សម័យ​កូវីតនេះ។

គាត់អះអាងថាមិនចង់បានដីចំណីអូរនេះទុកជាកម្មសិទ្ធអ្វីទេ! គ្រាន់តែសុំកន្លែងលក់ដូរបណ្ដោះអាសន្នតែប៉ុណ្ណោះទម្រាំពេលណារដ្ឋត្រូវការគាត់ប្រគល់ជូនរដ្ឋភ្លាមដោយគ្មានទាមទាសំណងអ្វីទាំងអស់ ហេីយនៅក្បែររោងគាត់ក៏មានគេធ្វេីរោងលក់ដូរដូចគាត់ដែរ តេីហេតុអីលោកឌឹក(មេការក្រុមហ៊ុនអានកូ) មិនហាមឃាត់គេដូចគាត់ផង? ។

សូមបញ្ជាក់ថានេះគ្រាន់តែជាសម្ដីភាគីម្ខាងប៉ុណ្ណោះ​ អ្នកយក​ព័ត៌មាន​យេីងនឹង​ស្វែងរក​ជួបលោកមេការ​ក្រុមហ៊ុនអានកូដែលហាមឃាត់ម្ចាស់រោងមិនឲ្យជួសជុលដេីម្បីសុំការបំភ្លឺ​ ហេីយយកសម្ដីគាត់មកផ្សព្វផ្សាយជាបន្តទៀតដេីម្បីឲ្យមានតុល្យភាពព័ត៌មាន​។ សូមសណ្ដាប់ការរ៉ាយរ៉ាប់របស់បងស្រីមុំ​ ស្រីនីតរៀបរាប់ប្រាប់អ្នកយក​ព័ត៌មាន​យេីងដែលមាននៅខាងក្រោមនេះ៕ លន់ណូកសិរី(អក្ខរា​១៣)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed