Month: May 2025

ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅជិតសាលាស្រុកចន្រ្ទា សមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការក្នុងការបង្ក្រាប

ខេត្តស្វាយរៀង : ប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំមេសថ្ងក ស្រុកចន្រ្ទា បានរាយការណ៍មកអង្គភាពសាព័ត៌មាន យើងថា មានទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ បាននឹងកំពុងបើកលេងស្ទើរជារៀងរាល់ថ្ងៃ ទទួលភ្ញៀវអ្នកញៀនល្បែង មកពីគ្រប់ទិសទី ដោយមិនខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ ដែលមានទីតាំងស្ថិតនៅក្នុងនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ក្រោយ សាលាស្រុកចន្រ្ទា  ហេតុអ្វីសមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការចុះបង្ក្រាប ឬមួយមានអ្វីនៅពីក្រោយ? ប្រភពបានឲ្យដឹងថា…

ល្បែងស៊ីសងមាន់ជល់អនឡាញ បង្កប់នៅក្នុងហាងកាហ្វេ ក្នុងភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ កំពុងដំណើរការជាចំហរ យ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការក្នុងការបង្ក្រាប

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលតាកោ ឃុំជ្រៃវៀន បានរាយការណ៍មកអង្គភាពសាព័ត៌មាន យើងថា មានទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ បាននឹងកំពុងបើកលេងស្ទើរជារៀងរាល់ថ្ងៃ ទទួលភ្ញៀវអ្នកញៀនល្បែង មកពីគ្រប់ទិសទី ដោយមិនខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការចុះបង្ក្រាប ឬមួយមានអ្វីនៅពីក្រោយ? ប្រភពបានឲ្យដឹងថា :…

កម្លាំង​នាយកដ្ឋាន​ប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន​ នៃអគ្គស្នងការនគរបាលជាតិ​ ចុះបង្រ្កាបទីតាំង​ ហាងផឹកសុី​ ២កន្លែង​ យីហោ​ ម្លប់ដូងខ្ទិះ​ ម៉ារានី​ និង​ ហាង​ អង្គរ​ជុំត្រជាក់ចិត្ត​ ឃាត់មនុស្សប្រុសស្រី​ ជាច្រេីននាក់​ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង

ភ្នំពេញ : កាលនៅយប់វេលាម៉ោង ០៩និង៣០នាទី ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ កម្លាំង​នាយកដ្ឋាន​ប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន​ នៃអគ្គស្នងការនគរបាលជាតិ​ ចុះបង្រ្កាបទីតាំង​ ហាងផឹកសុី​ ២កន្លែង​ យីហោ​ ម្លប់ដូងខ្ទិះ​ ម៉ារានី​ និង​ ហាង​ អង្គរ​ជុំត្រជាក់ចិត្ត​ ឃាត់មនុស្សប្រុសស្រី​…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគ្រឿងឥស្សរិរយសកម្រិតខ្ពស់បំផុតរបស់ទីម័រឡេស្តេ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ជាឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ប្រទេសទីម័រឡេស្តេ។…

ក្រុមអាវុធហត្ថរាជធានីភ្នំពេញ Vs ក្រុមក្រសួងសុខាភិបាល ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ វគ្គជម្រុះ១៦ក្រុម !

នាល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានចូលរួមទស្សនា គាំទ្រក្រុមបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ…

រដ្ឋបាលសង្កាត់ត្រពាំងក្រសាំង បានដាក់គ្រឿងចក្រSKស្តារប្រឡាយយកសំរាមនិងស្មៅចេញដើម្បីសម្រួលចរន្តទឹកហូរ នៅក្នុងភូមិត្រពាំងក្រសាំង ភូមិសាមគ្គី៤ និងភូមិត្រពាំងអណ្ដូង

ភ្នំពេញ : ក្នុងរដូវវស្សានេះ រដ្ឋបាលសង្កាត់ត្រពាំងសាំង លោក ផុន សុផាន អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងសាំង បានដឹកនាំក្រុមការងារ ដាក់គ្រឿងចក្រSKស្ដារប្រឡាយយកសំរាមនិងស្មៅចេញដើម្បីសម្រួលចរន្តទឹកហូរ នៅភូមិត្រពាំងសាំង ភូមិសាមគ្គី៤ និងភូមិត្រពាំងអណ្ដូងក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ជាក់ស្ដែងក្នុងភូមិសាស្ត្រសង្កាត់ត្រពាំងក្រសាំង…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជាង៥០០០នាក់លើកទី៧ ឆ្នាំ២០២៥នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC)

ភ្នំពេញ : សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ចំនួនជាង៥០០០ នាក់ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៣២ទិវាសេរីភាពសារព័ត៌មានពិភពលោក  ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»…

You missed