Month: February 2023

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជាង១០លើក!

ជនសង្ស័យឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិតាកេរ្ត៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ឃាត់ខ្លួន កាលពីវេលាម៉ោង១៨:១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល…

ទីតាំងសង្វៀនជល់មាន់និងអាប៉ោង កំពុងដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃ កាសុីណូនៅអូរនាង សមត្ថកិច្ច ក្រុងប៉ោយប៉ែត មិនហ៊ានបង្ក្រាប

ខេត្តបន្ទាយមានជ័យ ៖ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងសង្វៀនជល់មាន់ និងអាប៉ោងនៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលដឹកនាំដោយលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ…

បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈខ្លី ឬមួយចម្អិនកំពឹស មកទល់នឹងពេលនេះសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ នៅក្នុងទឹកដីភូមិពូត្រុំសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅតែបន្ត យ៉ាងអាណាធិបតេយ្យដដែល ..!

(ខេត្តមណ្ឌលគិរី) ÷ ដោយយោងតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍ពីសកម្មភាពដឹកជញ្ជូនបទល្មើសរបស់ក្រុមឈ្មួញ នៅស្រុកនៅទឹកដីភូមិពូត្រុំ សង្កាត់រមនា ខេត្តមណ្ឌលគិរី ឈើដែលឈ្ងញរកស៊ី លាក់ទុកត្រៀមយកដឹកចេញ។ត្រូវបានមន្ត្រីបរិស្ថាន បានដើរល្បាតហើយក៏ប្រទះឃើញ ជាប្រភេទឈើ ខ្ចិក សន្លឹក ត្រូវបានរឹបអូសយកមករក្សាទុកក្នុងមន្ទីរបរិស្ថាន។ ជាក់ស្ដែងថ្មីៗនេះនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២៣ នេះក្រុមមន្ត្រីបរិស្ថាន។បានដើរល្បាតក្នុងភូមិសាស្ត្រតាមផ្លូវក៏ប្រទះឃើញឈើមួយកន្លែងដែលត្រូវបានឈ្មួញរកស៊ីឈើ យកមកលាក់ទុកនៅចំណុចភូមិពូត្រុំសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ ឈ្មួញដែលរកស៊ីនាំឈើទាំងនោះបានដឹកយកមកលាក់ទុកក្នុងព្រៃក្បែរមាត់ផ្លូវដើម្បីស្រួលដឹកចេញយកទៅក្រៅឈើទាំងនោះសុទ្ធតែប្រភេទឈើខ្ជិកឈើទាំងនោះត្រូវជំនាញបរិស្ថានរឹបអូសយកមករក្សាទុកក្នុងមន្ទីរបរិស្ថានខេត្ត…

លោកគង់ កក្កដា ហៅឡុង ទាហានភូមិភាគ៥ ត្រូវបាន​ពលរដ្ឋ​ដាក់បណ្ដឹងចូលមេភូមិភាគ និងបង្ហោះហ្វេសបុក ថាដើរបោកលុយបោកឡានគេ !

RMN..ASIA February 10, 2023 មិនទាន់មានចំណាត់ការទេ បន្ទាប់ពីឈ្មោះ សួង ហេម បានដាក់ពាក្យបណ្ដឹងចូលលោកមេបញ្ជាការយោធភូមិភាគទី៥ តាំងពីថ្ងៃទី០៥ខែមករាឆ្នាំ២០២៣ ចំពោះករណី លោកគង់ កក្កដា ហៅឡុង ដែលជាទាហានភូមិភាគ៥ បានបោកលុយពីដើមបណ្តឹងឈ្មោះ សួង ហេម ចំនួន២០០០ដុល្លារនិងខ្ចីឡានជិះ យកទៅដាក់បញ្ចាំ៣៥០០ដុល្លារថែមទៀត។…

ខេត្តបន្ទាយមានជ័យ មានការបន្ធូរបន្ថយ​ ទោស ដល់ទណ្ឌិតចំនួន ២៤នាក់ក្នុង ពិធីបុណ្យពិសាខបូជា ២២នាក់ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ចាប់ពី ៣ខែ ៦ខែ ៩ខែ

បន្ទាយមានជ័យ ៖ ថ្ងៃនេះខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំដើម្បីធ្វើការបន្ធូរបន្ថយ​ ទោស ដល់ទណ្ឌិតចំនួន ២៤នាក់ក្នុងពិបុណ្យសាខបូជា ២២នាក់ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ចាប់ពី ៣ខែ ៦ខែ ដល់៩ ខែ ។ នៅព្រឹក ថ្ងៃទី ៩ ខែ កុម្ភៈ…

កសិករនៅស្រុកម៉ាឡៃ បានងាកមកដាំដំឡូងមី ហាងឆេងទីផ្សារដំឡូងមីស្ងួតនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : កសិករនៅតាមភូមិស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មួយចំនួន បានងាកមកដាំដំឡូងមី ដោយមិនខ្វល់ខ្លាចជំនន់ទឹកភ្លៀងលិចនោះទេ ខណៈដំឡូងមី មានតម្រូការទីផ្សារល្អ ។ សព្វថ្ងៃនេះបើគិតចាប់តាំងពីដើមទីរដូវប្រមូលផលដំឡូងមីមកដល់ពេលថ្មីៗនេះ តម្លៃដំឡូងមីស្ងួតឬនៅសំណើមតិចនិងច្រើនមានតម្លៃ ដំឡូងមីស្ងួត១/គក៧.៥បាតសើមតិច៧.៤បាតតម្លៃតាមសំណើមនេះបើតាមការរៀបរាប់ប្រាប់សារព័ត៌យើងអោយដឹងពីនាក់ទិញនិងជានាក់នាំចេញទៅទីផ្សារប្រទេសថៃកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កសិករកំពង់តែប្រមូលផលដំឡូងមីនៅស្រុកម៉ាឡៃ បានឲ្យដឹងថា កសិករនៅក្នុងភូមិនេះ…

កុំស្មានជង់ភ្លេចកុក! ជនសង្ស័យ០២នាក់ លួចយកសម្ភារអេឡិចត្រូនិចរបស់ក្រុមហ៊ុន អិលជី រួចរត់គេចខ្លួនបានមួយរយៈ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១និង០០នាទី ទៀបភ្លឺ មានក្រុមជនសង្ស័យមានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពចូលលួចសម្ភារអេឡិចត្រូនិច ក្នុងនោះមាន៖ កុំព្យូទ័រយួរដៃចំនួន ០៩គ្រឿង និងកាសស្តាប់សម្លេងកុំព្យូទ័រ ចំនួន១៧គ្រឿង របស់ ក្រុមហ៊ុន អិលជី ដែលមានទីតាំង ផ្ទះលេខ១៣៥ ផ្លូវ៩៣ ភូមិ១ សង្កាត់មនោរម្យ…

មេឃុំគោករកា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឈានមួយជំហ៊ានទៅមុខ ក្នុងការបញ្ចប់វិវាទដីធ្លី

ខេត្តបាត់ដំបង ៖ លោកមេឃុំគោករកា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅដើមឆ្នាំ២០២៣នេះ បានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ក្នុងការដឹកនាំសម្រុះសម្រួល និងធ្វើកិច្ចសន្យាព្រមព្រៀងសះជា ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង។ លោក ចិន សំអន មេឃុំគោករកា កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានស្រាសន៍ថា លោកពេញចិត្តនឹងការសម្រេចរបស់លោកក្នុងការចុះកិច្ចព្រមពៀងសះជា…

អគ្គិភ័យនៅកំពង់ផែប្រទេសទួរគី បានរលត់ ដោយបន្សល់ទុកផលប៉ះពាល់ធ្ងន់ធ្ងរ

អ៊ីស្តង់ប៊ុល ៖ ក្រសួងការពារជាតិទួរគី បានប្រកាសថា អគ្គិភ័យដ៏ធំមួយនៅកំពង់ផែ របស់ប្រទេសទួរគីស្ថិតនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃច័ន្ទ បានរលត់ហើយ នៅព្រឹកនេះ។ កុងតឺន័រដឹករាប់រយត្រូវឆេះ ហើយបញ្ចេញផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅទៅលើមេឃ។ ក្រុមសេវាសង្គ្រោះបន្ទាន់ មានការលំបាកក្នុងការពន្លត់អគ្គិភ័យ ដោយសារតែការខូចខាតពីការរញ្ជួយដី។ ក្រសួងការពារជាតិ ទួរគី ក៏បាននិយាយកាលពីថ្ងៃពុធថា កប៉ាល់ទួរគីបានបញ្ជូនសម្ភារៈជំនួយទៅកាន់កំពង់ផែ។ គេមិនទាន់ដឹងថា…

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានដឹកនាំក្រុមការងារ កម្លាំងប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារអូឌឹម និងតាមផ្លូវសាធារណៈ ដែលស្ថិតក្នុងភូមិអូឌឹម

ភ្នំពេញ : នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានដឹកនាំក្រុមការងារ កម្លាំងប្រជាការពារសង្កាត់ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារអូឌឹម និងតាមផ្លូវសាធារណៈ ដែលស្ថិតក្នុងភូមិអូឌឹមសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមការងារសង្កាត់ចោមចៅទី៣ ដែលចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមផ្សារដែលមានសមាសភាពចូលរួម…

You missed