Month: October 2021

គ្រឿងញៀនជាច្រើន ត្រូវសមត្ថកិច្ចបង្ក្រាបមាន ២ទីតាំងផ្សេងគ្នា ក្នុងខេត្តកោះកុង

គ្រឿងញៀនជាច្រើន ត្រូវសមត្ថកិច្ចបង្ក្រាបមាន ២ទីតាំងផ្សេងគ្នា ក្នុងខេត្តកោះកុង ខេត្តកោះកុង៖(ពត៌មានបឋម) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១០និង៣៥នាទី ព្រឹក នៅចំណុចមាត់ពាមព្រែកស្រែអំបិល ស្ថិតនៅភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ កងកម្លាំងសម្ថកិច្ចស្នងការនគរបាលខេត្តកោះកុង កងកំលាំងអធិការដ្ឋាននគបាលស្រុកស្រែអំបិល សហការណ៍ជាមួយអាជ្ញាធភូមិ ឃុំ ដឹកនាំដោយឧត្តមសេនីយ៍ គង់ មនោ…

ឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋានមួយកន្លែងមានយីហោ DM ដែលលួចបើកខារ៉ាអូខេ រាំលេងកម្សាន្ត ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ នៅភ្នំពេញ

ភ្នំពេញ ៖  នៅ យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋានមួយកន្លែងមានយីហោ DM ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក ដែលលួចបើកខារ៉ាអូខេ រាំលេងកម្សាន្ត ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦៧នាក់។ បន្ទាប់ពីមានការស៊ើបអង្កេតដឹងថាទីតាំងភោជនីយដ្ឋានយីហោDM លួចបើកខារ៉ាអូខេបង្កឲ្យមានមនុស្សប្រមូលផ្តុំច្រើន និងមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការហ៊ុមព័ទ្ធ…

រឿងក្ដីទំនាស់ដីទំហំ30ហិចតានៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានផ្លែមានផ្កាហើយ

រឿងក្ដីទំនាស់ដីទំហំ30ហិចតានៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានផ្លែមានផ្កាហើយ បន្ទាយមានជ័យ ៖ ទីបំផុតនៅរសៀលថ្ងៃសុក្រទី២២ខែតុលាឆ្នាំ២០២១ឯ.ឧប៉ាន់ខែមប៊ុនថននាយករងខុទ្ទកាល័យសម្ដេចតេជោបានវះកាត់បញ្ចប់រឿងដីទំនាស់ទំហ៊ុំ៣០ហិកតាជូនដល់ក្រុមហ៊ុន លីអ៊ុតនី ដែលខាងភាគីលោក តាំងសុខឃី ប្រកាន់ថាដីគាត់​ តែអ្នកស្នងមរតកពីសពឯ.ឧលីអ៊ុតនី បានបញ្ជាក់ថាជាដីរបស់ក្រុមហ៊ុនលីអ៊ុតនី​  ដែលក្រុមហ៊ុនលីអ៊ុតនីទិញពីអតីតយោធិនវរះ៦៧២និង៦៧៣ទំហ៊ុំ៧១ហិកតា ហើយត្រូវបានក្រុមជនអនាធិបតេយ្យដែលមានខ្សែសង្វាក់ចាត់តាំងចូលទៅទន្ទ្រានកាន់កាប់ចាប់ពីពាក់កណ្ដាលខែកុម្ភះឆ្នាំ២០១៩។  នេះជាប្រសាសន៌ឯ.ឧប៉ាន់ខែមប៊ុនថនចំពោះមុខលោកឧត្ដមសេនីយ៌ទោសិទ្ធិ​  ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោកវរះសេនីយ៌ឯកម៉ែន​ ភិរម្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ បានមានប្រសាសន៌ថា ដោយការទទួលស្គាល់សិទ្ធកាន់កាប់នេះត្រូវអនុវត្តន៌ជាបន្ទាន់ភ្លាមៗ​ បេីមានអ្នករារាំងត្រូវចាត់វិធានការណ៌តាមផ្លូវច្បាប់ហេីយឯ.ឧ​ក៏បានណែនាំឲ្យមន្ត្រីរដ្ឋបាលសាលាខេត្តធ្វេីរបាយការណ៌ជូននិងសូមកិច្ចសហការពីខាងអយ្យការអមសាលាដំបូងខេត្តផងដែរ។ …

សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបក្រុមជួញដូរថ្នាំញៀនទ្រង់ទ្រាយធំបានចំនួន៣នាក់

សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបក្រុមជួញដូរថ្នាំញៀនទ្រង់ទ្រាយធំបានចំនួន៣នាក់ ខេត្តបន្ទាយមានជ័យ : ជនសង្ស័យជួញដូរគ្រឿងញៀន ប្រុស ស្រី ចំនួន៣នាក់ ត្រូវបាននគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបាននៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី ២១ ខែតុលាឆ្នាំ២០២១។ មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀននេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ…

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ណែនាំក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់

លោក ប្រាជ្ញ ចន្ទ  ប្រធាន គ.ជ.ប ណែនាំក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់ ខេត្តកណ្តាល ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់ក្រុមចុះឈ្មោះបោះឆ្នោត និង ក្រុមប្រឹក្សាឃុំ-សង្កាត់ថា កបឃ.ស…

មន្ត្រី សាធារណះការ និងមន្ត្រី ចរាចរាចណ៍ បានចុះផ្សព្វផ្សាយអំពីគំនូសចរាចរណ៍ថ្មីនៅរង្វង់មូលទឹកថ្លា

មន្ត្រី សាធារណះការ និងមន្ត្រី ចរាចរាចណ៍ បានចុះផ្សព្វផ្សាយអំពីគំនូសចរាចរណ៍ថ្មីនៅរង្វង់មូលទឹកថ្លា  ខេត្តបន្ទាយមានជ័យ : លោក សុកចាន់ថា ប្រធានមន្ទីរសាធារណះការ ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើចរាចរណ៍តាមផ្លូវបំបែកត្រង់ចំណុចរង្វង់មូលទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវយល់ដឹងឲ្យបានច្បាស់អំពីគំនូសចរាចរណ៍ ទើបគូសហើយថ្មីឲ្យបានគ្រប់ៗគ្នាអំពីទិសដៅចរាចរណ៍ ដែលអ្នកបើកបរត្រង់ចំណុចបំបែកផ្លូវ ជាតិលេខ៥…

មន្ទីរកសិកម្មខេត្តបាន សហការជាមួយសមត្ថកិច្ចគយនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចាប់បានរថយន្តតាក់ស៊ី១គ្រឿងលួចដឹកសាច់ជ្រូកកាប់ហើយចំរុះចំនួន ៦កេះ ស្មើនឹង ៣០០គីឡូក្រាម

មន្ទីរកសិកម្មខេត្តបាន សហការជាមួយសមត្ថកិច្ចគយនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចាប់បានរថយន្តតាក់ស៊ី១គ្រឿងលួចដឹកសាច់ជ្រូកកាប់ហើយចំរុះចំនួន ៦កេះ ស្មើនឹង ៣០០គីឡូក្រាម ខេត្តបន្ទាយមានជ័យ : នៅវេលាម៉ោង៩ និង ១០នាទីព្រឹក ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២១ នេះមានមន្ត្រីមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ១ក្រុម ក្នុងនោះបាន សហការជាមួយសមត្ថកិច្ចគយនៃការិយាល័យស្រាវជ្រាវ…

ឯ.ឧ​ ប៉ាន់ខែមប៊ុនថន​ អញ្ជេីញចុះដោះស្រាយដីទំនាស់នៅចំណុចបឹង៧៥ភូមិអូរអំពិលឃុំទួលពង្រ​ ស្រុកម៉ាឡ

ឯ.ឧ​ ប៉ាន់ខែមប៊ុនថន​ អញ្ជេីញចុះដោះស្រាយដីទំនាស់នៅចំណុចបឹង៧៥ភូមិអូរអំពិលឃុំទួលពង្រ​ ស្រុកម៉ាឡ ខេត្តបន្ទាយមានជ័យ​៖​ ព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះនៅសាលាឃុំទួលពង្រ​ ស្រុកម៉ាឡៃ​​ឯ.ឧប៉ាន់ខែមប៊ុនថន​ នាយរងខុទ្ទកាល័យសម្ដេចតេជោ​ ដែលអ្នកខេត្តបន្ទាយមានជ័យគ្រប់គ្នាទទួលស្គាល់ថាជាមន្ត្រីឆ្នេីមមាន​ជំនាញខាងដោះស្រាយវិវាទដីធ្លី​ បានអញ្ជេីញចូលរួមប្រជុំដោះស្រាយទំនាស់ដីមួយកន្លែងនៅចំណុចបឹង៧៥​ ក្នុងភូមិអូរអំពិល​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ​ ដែលមានការចូលរួមដោយលោកលីសារីអភិបាលរងខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី​  លោកស្វាយជា​ អភិបាលនៃគណអភិបាលស្រុកម៉ាឡៃ​ លោកប្រធានមន្ទីរសុរិយោដីខេត្ត​ មន្ត្រីអន្តរវិស័យសាលាខេត្ត​ ប្រធានការិយាល័យសុរិយោដីស្រុកម៉ាឡៃមេឃុំទួលពង្រ​ មេភូមិអូរអំពិលនិងភាគីពាក់ព័ន្ធទាំងអស់។ …

ការចុះឈ្មោះបោះឆ្នោតនៅសង្កាត់ប៉ោយប៉ែតនិងសង្កាត់អូរជ្រៅធ្វេីរួមគ្នាតែមួយ​កន្លែង

ការចុះឈ្មោះបោះឆ្នោតនៅសង្កាត់ប៉ោយប៉ែតនិងសង្កាត់អូរជ្រៅធ្វេីរួមគ្នាតែមួយ​កន្លែង ក្រុងប៉ោយប៉ែត៖​ ក្នុងឱកាសជួបផ្ដល់បទសម្ភាសជា​មួយអ្នកកាសែត​ជាតិ​នៅរសៀលថ្ងៃទី២០ខែតុលានេះ​ លោកលឹមរី​ ប្រធានគណកម្មាការរៀបចំការបោះឆ្នោតសង្កាត់ប៉ោយប៉ែតនិង សង្កាត់ អូរជ្រៅបានឲ្យដឹងថា​ ការចុះ​ឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់នៅអាណត្តិថ្មីនេះ​ សង្កាត់ប៉ោយប៉ែតនិងសង្កាត់អូរជ្រៅដែលជាសង្កាត់ទេីបបង្កេីតថ្មីត្រូវធ្វេីរួមគ្នា​ ព្រោះថាសង្កាត់អូរជ្រៅដែលមិនទេីបបង្កេីតថ្មីនោះមិនទាន់មានស្នាក់ការសាលាសង្កាត់នៅឡេីយ​ ប៉ុន្តែការចុះឈ្មោះត្រូវបានចុះបញ្ជីរដោយឡែកពីគ្នារវាងសង្កាត់អូរជ្រៅនិងប៉ោយប៉ែត។  លោកលឹម​ រី​ បានរៀបរាប់ឲ្យអ្នកយកព័ត៌មានយេីងដឹងទៀតថា៖សង្កាត់ប៉ោយប៉ែតថ្មីក្រោយពីកាត់ជាពីរួចនៅសល់៦ភូមិ​ គឺភូមិបាលិលេយ្យ១,បាលិលេយ្យ២,ភូមិចាន់គីរី,ភូមិទំនប់កប្រាំ,​ភូមិមិត្តភាព,ភូមិ​ទួលប្រាសាទ​ ដែលមានការិយាល័យបោះឆ្នោតចំនួន២៩កន្លែង។ ចំណែកសង្កាត់អូរជ្រៅដែលទេីបបង្កេីតថ្មីមាន៧ភូមិ គឺ ភូមិក្បាលស្ពាន១,ក្បាលស្ពាន២,ប៉ោយប៉ែត,សាមគ្គីមានជ័យ,ក្បាលកោះ,ព្រៃព្រិច,អូរជ្រៅ​…

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃុំក្រាំងចេក ស្រុកឧត្តុង

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃុំក្រាំងចេក ស្រុកឧត្តុង  ខេត្តកំពង់ស្ពឺ : កិច្ច​ប្រតិបត្ដិការណ៍នេះគឺបានសហការរាយការណ៍ពីប្រជាពលរដ្ឋ នៅចំណុចដីពុះឡូត៍ខាងកើតភូមិតានី ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​ តែ​ងតែ​មានមុខសញ្ញាក្មេងៗប្រេីប្រាស់គ្រឿងញៀនចេញចូល​និងធ្វើសកម្មភាព​នៅទីនោះជារៀងរាល់ថ្ងៃ ហើយនៅថៃ្ងទី២០​ ខែតុលា​ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឧដ្ដុង្គបានឃាត់ជនសង្ស័យ​ ០៤នាក់​ ពាក់ព័ន្ធ​និង​ការជួញដូរ​ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់​  ។ មុនដំបូងសម្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០២នាក់៖ ១/ឈ្មោះ…