អគ្គីភ័យបានឆេះ តូបលក់ខោអាវ ចំនួន៣តូបនៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ…………..

អគ្គីភ័យបានឆេះ តូបលក់ខោអាវ ចំនួន៣តូបនៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ខេត្តតាកែវ: នាយប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទី មានករណីអគ្គិភ័យឆេះផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោក​ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ​ បានដឹកនាំបញ្ជាកំលាំងដោយផ្ទាល់ មានការចូលរួមពី ឧត្តម​សេនីយ៍​ត្រី​ ស្នងការ​រង​ វរសេនីយ៍​ នាយ​ នាយរង​ការិយាល័យ​ លោក​អធិការ​ អធិការ​រង​ស្រុក​ត្រាំកក់​ លោកអភិបាល អភិបាលរងស្រុក ព្រមទាំង​​មន្ត្រី​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ ក៏បានចុះទៅដល់កន្លែងកើតហេតុផងដែរ។ ហើយ​កំលាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នៃស្នងការនគរបាល ខេត្តតាកែវ​ កំលាំង​អធិការ​ដ្ឋាន​ស្រុក​ត្រាំកក់​ បានបាញ់ពន្លត់អគ្គីភ័យឲ្យរលត់បាន​ជាសា្ថពរ និងទប់ស្កាតបានទាន់ពេល។ អគិ្គភ័យបានឆេះបណ្ដាលឲ្យមានការខូចខាតតូបលក់ខោអាវចំនួន៣តូប ក្នុងតូបទាំង៣នោះឆេះអស់ចំនួន២តូប ហើយមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ដោយ: សាន ស៊ីថេត

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed